២២២. សូមទ្រង់ប្រទានក្តីសុខ
លំនាំបទ ស្មោងអើស្រួីស្មោង
១- សូមទ្រង់ប្រទានឱ្យ បានក្តីសុខ ស្ទួន
រាស្ត្រទ្រង់កំពុងរងទុក្ខ សោយសោក វិយោគគ្រាំគ្រា ស្ទួន
២- រាស្ត្រទ្រង់អត់បាយ ក្រហាយផ្ទៃផ្សា ស្ទួន
សូមផ្តល់ចំណីអាហារ លុះត្រា បានឆ្អែតស្កប់ស្កល់ ស្ទួន
៣- រាស្ត្រទ្រង់ងងឹត ដួងចិត្តវិលវល់ ស្ទួន
សូមបំភ្លឺឱ្យបានយល់ ស្គាល់ដល់ នគរព្រះជាក់ ស្ទួន
៤- រាស្ត្រទ្រង់ជាប់ជង់ ផុងក្នុងអន្ទាក់ ស្ទន្ទ
សូមដោះខ្នោះឃ្នាងច្រវាក់ ដែលទាក់ រួតរឹតអាត្មា ស្ទួន
៥- សូមទ្រង់រំដោះ ពីជ្រោះមរណា ស្ទួន
ប្រោសលោះរាស្ត្រទ្រង់ដោយសារ ចេស្តា នៃព្រះលោហិត ស្ទួន
២២២. សូមទ្រង់ប្រទានក្តីសុខ
Reviewed by Yarith
on
8:24 AM
Rating:

No comments: