២២៣. សូមទ្រង់ទទួលផង
១- ព្រះអម្ចាស់អើយសូមទទួលយក ជីវិតខ្ញុំផង (ស្ទួន )
ខ្ញុំស៊ូលះបង់ ស៊ូលះបង់ថ្វាយទ្រង់ឥតស្តាយ
ស៊ូលះបង់ថ្វាយទ្រង់ឥតស្តាយ។
២- សូមទ្រង់ទទួលយកពេលវេលា ខ្ញុំជារាល់ថ្ងៃ (ស្ទួន )
ឱ្យបានរស់ថ្វាយ បានរស់ថ្វាយអំណរសរសើរ
បានរស់ថ្វាយអំណរសរសើរ។
៣- ព្រះអម្ចាស់អើយសូមទទួលយក ដៃខ្ញុំទៅប្រើ (ស្ទួន )
ឱ្យខ្ញុំបានធ្វើ ខ្ញុំបានធ្វើការថ្វាយព្រះអង្គ
ខ្ញុំបានធ្វើការថ្វាយព្រះអង្គ ។
៤- សូមទ្រង់ទទួលយកជើងទាំងពីរ ទៅជាមួយផង (ស្ទួន )
ឱ្យដើរតាមទ្រង់ ដើរតាមទ្រង់ជាប់ជាប្រកិត
ដើរតាមទ្រង់ជាប់ជាប្រកិត។
៥- ព្រះអម្ចាស់អើយសូមទទួលយក ដង្វាយស្ម័គ្រចិត្ត (ស្ទួន )
ខ្ញុំថ្វាយទ្រង់ពិត ថ្វាយទ្រង់ពិតដោយចិត្តជ្រះថ្លា
ថ្វាយទ្រង់ពិតដោយចិត្តជ្រះថ្លា។
៦- សូមទ្រង់ទទួលយកទាំងតម្រិះ ហើយនិងប្រាជ្ញា (ស្ទួន )
ទ្រង់ប្រើយ៉ាងណា ប្រើយ៉ាងណាក៏ខ្ញុំត្រេកអរ
ប្រើយ៉ាងណាក៏ខ្ញុំត្រេកអរ។
៧- ព្រះអម្ចាស់អើយសូមទទួលយក សំនៀងស្រួយល្អ (ស្ទួន )
ខ្ញុំច្រៀងថ្វាយពរ ច្រៀងថ្វាយពរបឋរសួស្តី
ច្រៀងថ្វាយពរបឋរសួស្តី។
៨- សូមទ្រង់ទទួលយកបប៊ូរមាត់ ខ្ញុំទៅកែច្នៃ (ស្ទួន )
ឱ្យបាននិយាយ បាននិយាយពីព្រះឧត្តម
បាននិយាយពីព្រះឧត្តម ៕
២២៣. សូមទ្រង់ទទួលផង
Reviewed by Yarith
on
8:32 AM
Rating:

No comments: