២២៤. តង្វាយខ្ញុំថ្វាយស្ម័គ្រពីចិត្ត
កំណាព្យ យីកេ ពាក្យ ៧
ទំនុកៈ ឈ ហ៊ គៀង, ១៩៨៤
១- ដង្វាយខ្ញុំថ្វាយស្មគ្រ័ពីចិត្ត ឥតមាននឹកគិតពីក្រក្រី
ថ្វាយច្រើនកើតច្រើនចំរើនវ័យ ព្រះសព្វហឫទ័យឱ្យខ្ញុំថ្វាយ។
២- ទ្រព្យកណ្តៀរកោ កណ្តុរកាត់ ថ្វាយព្រះមិនបាត់ មិនបង់ឡើយ
ទឹកភ្លៀងធ្លាក់ចុះ ដល់ដីហើយ ព្រះប្រទានឱ្យ កើតផ្លែផ្កា ។
៣- ខ្វល់ខ្វាយធ្វើអ្វីហួសប្រមាណ មើលសត្វតិរឆ្ឆានព្រះរក្សា
ចំណែករូបខ្ញុំទ្រង់មេត្តា លើសជាងបក្សាព្រះផ្គត់ផ្គង់ ។
៤- អរគុណព្រះអង្គខ្ញុំសូមថ្វាយ ជីវិតរូបកាយថ្វាយដល់ទ្រង់
ថ្វាយស្មគ្រ័ពីចិត្តដោយស្មោះត្រង់ បម្រើព្រះអង្គរៀងរហូត ៕
២២៤. តង្វាយខ្ញុំថ្វាយស្ម័គ្រពីចិត្ត
Reviewed by Yarith
on
8:37 AM
Rating:

No comments: