២២៥. ប្រកបជាប់ជាមួយព្រះអង្គ
លំនាំបទ លំអងភ្នួង
១- ពេលណាអ្នកនៅតែឯង ត្រមោចកណ្តោចកណ្តែង នឿយព្រួយក្រៃលែង
ស្រែកឃ្លានចង់ឆ្ងាញ់ ចង់ឆ្ងាញ់ ប្រយ័ត្ន ប្រយ័ត្នអារក្ស វាមក វាមកល្បួងផ្ចាញ់
ឱ្យធ្លាក់ទៅវិញ វិនាសទៀងជាក់ ទៀងជាក់ ។
២- អារក្សស្ទូចអ្នកនឹងនុយ ល្អស្រស់មានក្លិនឆ្ងាញ់ឈ្ងុយ ទប់ខ្លួនកុំធ្លោយ
ផុងជាប់អន្ទាក់ អន្ទាក់ ប្រយ័ត្ន ប្រយ័ត្ននឹងវា ដែលក្លែងធ្វើជាមិត្តអ្នក
វាល្បួងទាញទាក់ ឱ្យអ្នកក្សិណក្ស័យ ក្សិណក្ស័យ ។
៣- អារក្សពូកែប្រើល្បិច បបោសអង្អែលចាក់ចុច ចាក់ចំចំណុច
ដែលនៅទន់ខ្ចី ទន់ខ្ចី វាច្រៀង វាច្រៀងបំពេរ ឱ្យអ្នកគិតតែលោកិយ
ភ្លេចកំណើតថ្មី ភ្លេចក្តីស្រឡាញ់ ស្រឡាញ់ ។
៤- អារក្សលាក់គំនួច ដូចសិង្ហមានចង្កូមស្រួច ពួនស្ទាក់លបលួច
ត្របាក់អ្នកវិញ អ្នកវិញ វាមាន វាមានបំណង ពង្រាត់អ្នកពីព្រះចេញ
ឱ្យរងទោម្នេញ ឆ្ងាយពីព្រះអង្គ ព្រះអង្គ ។
៥- អាវុធពូកែសក្តិសិទ្ធ អាវុធដ៏មានឥទ្ធិឫទ្ធិ គឺគម្ពីរពិត កាន់ដោយផ្ចិតផ្ចង់
ផ្ចិតផ្ចង់ ត្រូវចូល ត្រូវចូលឱ្យជិត ប្រកបស្និទ្ធនឹងព្រះអង្គ
ធ្វើតាមពាក្យទ្រង់ ហើយអធិស្ឋាន អធិស្ឋាន ៕
២២៥. ប្រកបជាប់ជាមួយព្រះអង្គ
Reviewed by Yarith
on
8:42 AM
Rating:

No comments: