០៣. ខ្ញុំសូមតាំងទ្រង់ឡើង


Let Us Lift Him Up
លំនាំបទ  នារីលង្វែក 
ទំនុកៈ លោក សម សារិន, ១៩៨៣

១). ខ្ញុំសូមតាំងទ្រង់ឡើង តាំងទ្រង់ឡើង ជាអម្ចាស់លើទាំងអស់     ស្ទួន
ទ្រង់គឺជាម្ចាស់  ធម្មជាតិនឹងគ្រប់របស់ ព្រះហស្តទ្រង់ហើយ បង្កើតសព្វសារពើផង   ស្ទួន

២). ទ្រង់ជាម្ចាស់ឋានសួគ៌  ម្ចាស់ឋានសួគ៌ ហើយជាម្ចាស់នៃផែនដី      ស្ទួន
ទ្រង់បានគ្រប់គ្រង ដោយឬទ្ធិតេជបារមី ឥតដែលមានអ្វី ឱ្យធំលើសទ្រង់សោះឡើយ  ស្ទួន

៣). ខ្ញុំតាំងទ្រង់ជាម្ចាស់  គ្រងលើចិត្ត    ជាម្ចាស់ក្រងលើរូបកាយ     ស្ទួន
ជាម្ចាស់ជីវិតប្រោសលោះខ្ញុំរួចស្លាប់ហើយ ព្រមទាំងប្រទាន ជីវិតអស់កល្បយូលង់  ស្ទួន

៤). ខ្ញុំសូមតាំងទ្រង់ឡើង តាំងនាមទ្រង់ ខ្ពស់លើអស់ទាំងនាមផង  ស្ទួន
នាមមានឥទ្ធិឫទ្ធិ ជានាមពិរោះកន្លង  នាមជួយមនុស្សផងជានាមព្រះដ៏ប្រោសលោះ  ស្ទួន
០៣. ខ្ញុំសូមតាំងទ្រង់ឡើង ០៣. ខ្ញុំសូមតាំងទ្រង់ឡើង Reviewed by Yarith on 4:57 PM Rating: 5

No comments:

ads
Powered by Blogger.