៥៧. ព្រះដ៏ប្រោសលោះទ្រង់រស់វិញ

The Savior Rose Again 

១-     ព្រះពិតទ្រង់បានយាងមក            ដើម្បីតាមរកអ្នកដែលបាត់បង់        ស្ទួន
         ស៊ូប្តូរស្លាប់ជួសមនុស្សផង           ខ្ទេចខ្ទាំរូបអង្គខ្ចាយព្រះលោហិត  ។

២-     ឱ្យគេព្យួរលើឈើឆ្កាង          ចុកចាប់សព៌ាង្គទាល់ក្ស័យជីវិត         ស្ទួន 
         ទុកជាថ្លៃលោះបាបពិត           ស្រោចស្រង់ជីវិតបាបជនទាំងឡាយ។          

  ៣-     លោកិយនេះជាប់មានបាប    រងទុក្ខដរាបគ្មានពេលល្ហែល្ហើយ     ស្ទួន
         គ្មានអ្វីជួយឱ្យបានស្បើយ         ខំសាងអស់ហើយ  រិតតែទុក្ខធ្ងន់   ។

៤-     តែព្រះជាអង្គសង្គ្រោះ           បានយាងមកដោះដោយបង់ព្រះជន្ម        ស្ទួន
          ដើម្បីលោះបាបដ៏ធ្ងន់           រួចមានព្រះជន្មរស់ឡើងវិញពិត    ។

៥-     បីថ្ងៃក្រោយទ្រង់សុគត          អង្គដ៏បរិសុទ្ធទ្រង់បានជីវិត          ស្ទួន
         រស់ឡើងគឺព្រះអង្គពិត           មានពេញដោយឬទ្ធិបារមីចេស្តា    ។

៦-    ការប្រោសលោះធ្វើសម្រេច    បាបកម្មទ្រង់ផ្តាច់រួចស្រេចហើយណា          ស្ទួន
         ព្រះលោហិតតាំងសញ្ញា     វិសេសថ្លៃថ្លា  ឈាមសញ្ញាថ្មី       ។

៧-     ទ្រង់សុគតហើយរស់វិញ      ចេស្តាពោរពេញ  ព្រះនាមទ្រង់ល្បី           ស្ទួន
          ទេវតាច្រៀងថ្វាយពរជ័យ       គ្រប់ជាតិប្រុសស្រីក្រាបលុតទៀបបាទ។ 

៨-     ទ្រង់រស់ឡើងវិញជាពិត      សូមញាតិឆ្ងាយជិតប្រឹងប្រែងសង្វាត           ស្ទួន
         យកទ្រង់ទុកធ្វើជាខ្នាត          ជឿទ្រង់បានស្អាត  ជ្រះអស់សៅហ្មង ៕
៥៧. ព្រះដ៏ប្រោសលោះទ្រង់រស់វិញ ៥៧. ព្រះដ៏ប្រោសលោះទ្រង់រស់វិញ Reviewed by Yarith on 10:49 AM Rating: 5

No comments:

ads
Powered by Blogger.