៧៣. ខ្ញុំដឹងប្រាកដ

I Truly Know

១- ខ្ញុំដឹងប្រាកដថាព្រះយេស៊ូវ      លះឋានសួគ៌មកសង្គ្រោះខ្ញុំ
ការប្រោសលោះទ្រង់ធំឧត្តម      តាមរកខ្ញុំនៅកាល់វ៉ារី   ។

២- ខ្ញុំដឹងប្រាកដថាព្រះយេស៊ូវ      ទ្រង់មកប្តូរលះបង់ជីវី
រងទោសខ្ញុំនៅកាល់វ៉ារី               ក្ស័យជីវីនៅលើឈើឆ្កាង។

៣- ខ្ញុំដឹងប្រាកដថាទ្រង់រស់វិញ      ចេស្តាពេញលោះបាបគ្រប់យ៉ាង
ព្រះលោហិតទ្រង់ជាភស្តុតាង      ជាសំអាងនៃថ្លៃប្រោសលោះ ។

៤- ខ្ញុំដឹងប្រាកដថាទ្រង់មកទៀត      អ្នកជឿស្អាតទ្រង់នឹងមកប្រោស
ឱ្យរស់វិញមិនស្លាប់ទៀតសោះ      ដ្បិតទ្រង់រស់ជាម្ចាស់ជីវិត  ៕
៧៣. ខ្ញុំដឹងប្រាកដ ៧៣. ខ្ញុំដឹងប្រាកដ Reviewed by Yarith on 10:42 AM Rating: 5

No comments:

ads
Powered by Blogger.