៨៨. រស់ដោយព្រះវិញ្ញាណបរិសុទ្ធ


Living By the Holy Spirit
លំនាំបទ  ចៅភិម  (អាយ៉ៃ)


១- ពេលនេះយើងខ្ញុំជាគ្រីស្ទាន    រស់ដោយព្រះវិញ្ញាណបរិសុទ្ធ           អឺអឺអឺអឺងអឺយ
ពេលនេះយើងខ្ញុំជាគ្រីស្ទាន     រស់ដោយព្រះវិញ្ញាណបរិសុទ្ធ
ជាជីវិតថ្មីពីរាជបុត្រ       ដោយព្រះគុណសុទ្ធព្រោះទ្រង់ប្តូរ            អឺអឺអឺអឺងអឺយ
ពេលយើងមានទុក្ខអធិស្ឋាន    នៅក្នុងព្រះនាមព្រះយេស៊ូវ           អឺអឺអឺអឺងអឺយ
ពេលយើងមានទុក្ខអធិស្ឋាន     នៅក្នុងព្រះនាមព្រះយេស៊ូវ
ព្រះវិញ្ញាណជួយដោយតម្ងូរ     ឱ្យយើងមានផ្លូវបានមេត្តា ។

២- យើងខ្ញុំរស់នៅក្នុងភាពបរិសុទ្ធ    មានអង្គរាជបុត្រជាតម្រា           អឺអឺអឺអឺងអឺយ
យើងខ្ញុំរស់នៅក្នុងភាពបរិសុទ្ធ    មានអង្គរាជបុត្រជាតម្រា       
រីព្រះបន្ទូលជាអាហារ         ពេញដោយចេស្តាឥតខ្វះឡើយ          អឺអឺអឺអឺងអឺយ
ឯអ្នកជិតខាងជាបងប្អូន       យើងស្រឡាញ់ស្ងួនឥតកន្តើយ          អឺអឺអឺអឺងអឺយ
ឯអ្នកជិតខាងជាបងប្អូន       យើងស្រឡាញ់ស្ងួនឥតកន្តើយ            
ជួយដោះទុក្ខគ្នាឱ្យបានស្បើយ   ឥតតបស្នងឡើយការអាក្រក់។

៣- យើងរស់សង្ឃឹមក្នុងជំនឿ       ឥតមានស្ទាក់ស្ទើរចង់ដេកលក់      អឺអឺអឺអឺងអឺយ
យើងរស់សង្ឃឹមក្នុងជំនឿ       ឥតមានស្ទាក់ស្ទើរចង់ដេកលក់
ឃើញជីវិតថ្មីនាឋានសុខ    ព្រះវិញ្ញាណទ្រង់ទុកបញ្ចាំចិត្ត   ។
បញ្ចប់-     អឺ  អឺ  អឺ  អឺង  អឺយ ៕
៨៨. រស់ដោយព្រះវិញ្ញាណបរិសុទ្ធ ៨៨. រស់ដោយព្រះវិញ្ញាណបរិសុទ្ធ Reviewed by Yarith on 7:50 AM Rating: 5

No comments:

ads
Powered by Blogger.