១២១. សេចក្តីសុខុមគង់មានដល់អ្នកចូលចិត្ត
លំនាំបទ ភ្លេងថៃ ១៩៧៥
១- សេចក្តីសុខុមគង់មានដល់អ្នកចូលចិត្ត ព្យាយាមប្រព្រឹត្តដោយចិត្តជ្រះថ្លា
តាមបទបញ្ញត្តិរបស់ព្រះយេហូវ៉ា ដើរតាមមាគ៌ានៃព្រះជាម្ចាស់ ។
២- បានសេចក្តីចម្រើនកើនកបសមដូចប្រាថ្នា បីដូចព្រឹក្សាផល្លាដេរដាស
នៅក្បែរផ្លូវទឹកមែកស្លឹកខៀវស្រស់លាស់ក្រាស់ចម្រើនដល់ម្ចាស់ឥតខ្វះភោគផល។
៣- មាគ៌ាទុរជនទុរន់ពេកពន់ប្រមាណ ចិត្តឥតស្រាកស្រាន្តនាំប្រាណអំពល់
ដូច្នេះទុរជនត្រូវរងទុក្ខាកង្វល់ មិនដែលបានយល់ក្តីសុខក្សេមក្សាន្ត។
៤- តែបើទុរជនព្រមលះបាបធ្ងន់ចោលចេញ ប្រែចិត្តថ្មីវិញគង់រួចបាបបាន
ព្រះអង្គអត់ទោសប្រោសចិត្តឱ្យបានស្រាកស្រាន្ត ក្តីសុខុមមានដល់អ្នកចូលចិត្ត ៕
១២១. សេចក្តីសុខុមគង់មានដល់អ្នកចូលចិត្ត
Reviewed by Yarith
on
11:27 AM
Rating:

No comments: