៩០. ព្រះវិញ្ញាណបរិសុទ្ធ

Holy Spirit, Full of Blessing 

១- ព្រះវិញ្ញាណបរិសុទ្ធ អឺអឺអឺអឺយ ជាអង្គជំនួយមានពេញដោយឫទ្ធី
អំណាចចេស្តា     មកដឹកនាំខ្ញុំ   ឱ្យដើរតាមមាគ៌ា   ហើយជួយការពារ
ថែទាំរក្សា   បំភ្លឺលោកនេះ        ឱ្យបានស្គាល់ព្រះ    ទ្រង់ជួយបំផ្លាស់    
ដាស់តឿនបង្កើនចិត្តថ្មី។

២- ព្រះអង្គទ្រង់ជាត្រា    អឺអឺអឺអឺយ    ដៅអស់អ្នកណាដែលមានចិត្តស្មោះ
លះចោលលោកិយ   ទ្រង់ដៅរូបខ្ញុំ   ឱ្យរស់ដោយភក្តី    នៅក្នុងរស្មី
ដ៏ភ្លឺពេកក្រៃ    មានសិរីខ្ពស់  ផុតលើទាំងអស់  ដៅទុក្ខប្រោសលោះ 
ព្រោះខ្ញុំព្រមជឿទ្រង់ពិត។

៣- ទ្រង់ជួយនាំពាក្យខ្ញុំ    អឺអឺអឺអឺយ   ដែលខំអង្វរដល់ព្រះបិតា   
យ៉ាងអស់ពីចិត្ត  ហើយថ្ងូរជួសខ្ញុំ   ឱ្យព្រះជួយជីវិត   រួចប្រោសខ្ញុំពិត  
ឱ្យបានជីវិត  ដោយព្រះចេស្តា  ព្រះគុណអស្ចារ្យ   និងក្តីមេត្តា 
ខ្ញុំរងចាំរូបកាយថ្មី៕
៩០. ព្រះវិញ្ញាណបរិសុទ្ធ ៩០. ព្រះវិញ្ញាណបរិសុទ្ធ Reviewed by Yarith on 7:59 AM Rating: 5

No comments:

ads
Powered by Blogger.