១៥១. ទ្រង់នាំខ្ញុំខ្ខស់ឡើង

He Leads Me Upward 
លំនាំបទៈ យីកេ ទំនុកៈ លោក សម សារិន, ១៩៨៨

១-     ព្រះអង្គនាំខ្ញុំដើរទៅ     ឆ្លងកាត់សំដៅទីខ្ពស់ស្រឡះ          ស្ទួន
      ទាល់បានឃើញរស្មីច្បាស់     ជាសិរីល្អនៃឋានសួគ៌លេចមក         ស្ទួន

២-    ព្រះអង្គនាំខ្ញុំដើរឆ្លង       កាត់វាលព្រៃផងបឹងស្ទឹងល្បាប់ភក់     ស្ទួន
      ដោយដើរត្រង់ឆ្ពោះទៅមុខ     មិនព្រមដំអក់ឬឈប់នៅរេរា         ស្ទួន

៣-     ជួនឆ្លងកាត់លើព្រៃភ្នំ       ឧបសគ្គធំៗមានជ្រោះសិង្ហខ្លា          ស្ទួន
      ចាំស្កាត់សង្គ្រប់ប្រហារ           តែទ្រង់ការពារដោយសារព្រះលោហិត    ស្ទួន

៤-     ទ្រង់នាំខ្ញុំឡើងខ្ពស់ទៅ        តម្រង់សំដៅឋាននៃជីវិត         ស្ទួន
       ឡើងដល់សិរីល្អពិត     នោះចិត្តខ្ញុំជាប់នៅក្នុងអំណរទ្រង់     ស្ទួន
១៥១. ទ្រង់នាំខ្ញុំខ្ខស់ឡើង ១៥១. ទ្រង់នាំខ្ញុំខ្ខស់ឡើង Reviewed by Yarith on 11:16 AM Rating: 5

No comments:

ads
Powered by Blogger.