១៥០. ជួបព្រះជារៀងរហូត


Be With God Forever
លំនាំបទ  មើលភ្នំធំធេង

១- អាយុរបស់មនុស្សលើកលោកា        ថ្លៃជាងបុប្ផានៅតាមទីវាល
ពេលព្រឹកផ្ការីកល្អស្រស់ត្រកាល       លុះពេលរសៀលផ្ការុះរោយអស់
(លុះពេលរសៀលផ្ការុះរោយអស់)។

២- ទាំងផ្កាមានក្លិនទាំងផ្កាឥតក្លិន      ដល់ពេលរោយហិនហោចស្វិតក្រៀមក្រោះ
ទោះខំជ្រោយដីដាក់ជីឱ្យរស់         ឬស្រោចទឹកប្រោះក៏អស់ផ្លូវកែ
 (ឬស្រោចទឹកប្រោះក៏អស់ផ្លូវកែ)។

៣- ជីវិតរបស់មនុស្សលើកលោកា     ថ្លៃជាងបុប្ផាឬយ៉ាងណាដែរ
មនុស្សមានវិញ្ញាណសំរាប់រិះរេ         ជ្រើសរើសវិលបែររកព្រះសង្គ្រោះ
(ជ្រើសរើសវិលបែររកព្រះសង្គ្រោះ)។

៤- មនុស្សមានរូបកាយព្រលឹងវិញ្ញាណ    ពេលស្លាប់រូបប្រាណគ្មានប្រយោជន៍សោះ
សាច់ឈាមក្លាយជាធូលីដីអស់        ព្រលឹងនៃមនុស្សស្រេចតែលើព្រះ
 (ព្រលឹងនៃមនុស្សស្រេចតែលើព្រះ)។

៥- ខ្ញុំជាគ្រីស្ទានរស់មានសង្ឃឹម     ទឹកមុខញញឹមប្រិមប្រីយ៍ល្អល្អះ
ស្លាប់ទៅថ្ងៃនេះខ្ញុំដឹងជាក់ច្បាស់     ថាបានជួបព្រះជារៀងរហូត
(ថាបានជួបព្រះជារៀងរហូត) ៕
១៥០. ជួបព្រះជារៀងរហូត ១៥០. ជួបព្រះជារៀងរហូត Reviewed by Yarith on 11:12 AM Rating: 5

No comments:

ads
Powered by Blogger.