១៦៧. ទៅមុខគ្រីស្ទជនអើយ
Onward, Dear Christian
ទំនុក និងបទភ្លេងៈ លោក សម សារិន, ១៩៨៨
១- គ្រីស្ទជនមិនធ្ងន់ដោយសារបន្ទុកុ រុលតត្រុកទៅមុខកុំរាថយក្រោយ
កាលណាអស់កម្លាំងថមថយចុះខ្សោយ ព្រះអម្ចាស់ទ្រង់ថែមឱ្យ
មកដោយព្រះគុណហូរហៀរ ។
២- ផ្លូវជីវិតពិតព្រះនាំមុខទៅ ទោះសត្រូវខ្មាំងនៅចាំស្ទាក់រាំងរា
ព្រះគ្រីស្ទទ្រង់នៅអែបជាប់ចាំការពារ ទាំងយកជ័យបានដោយសារ
ចេស្តានៃព្រះលោហិត ។
៣- ត្រូវដើរអែបនៅជាប់ពីក្រោយព្រះអង្គ តាមផ្លូវត្រង់តែមួយរបស់ព្រះពិត
កុំងាកធ្វេងងាកស្តាំគ្រោះដល់ជីវិត ឬលឿនជ្រុលវង្វេងបាត់
សិង្ហសត្វស្ទាក់ជារំពារ ។
៤- រុលតត្រុកទៅមុខកុំបីនឿយណាយ គ្មានសំពាយបន្ទុកធ្ងន់នៅលើស្មា
កុំងាកក្រោយស្តាយលោកិយឥតខ្លឹមសារ ឆ្ពោះតម្រង់ឋានសួគ៌ា
ទាន់ទ្វារនៅបើកចំហ ៕

Reviewed by Yarith
on
8:14 AM
Rating:
No comments: