១៦៧. ទៅមុខគ្រីស្ទជនអើយ

Onward, Dear Christian 

ទំនុក និងបទភ្លេងៈ លោក សម សារិន, ១៩៨៨

១-     គ្រីស្ទជនមិនធ្ងន់ដោយសារបន្ទុកុ    រុលតត្រុកទៅមុខកុំរាថយក្រោយ
       កាលណាអស់កម្លាំងថមថយចុះខ្សោយ        ព្រះអម្ចាស់ទ្រង់ថែមឱ្យ
       មកដោយព្រះគុណហូរហៀរ ។

២-     ផ្លូវជីវិតពិតព្រះនាំមុខទៅ           ទោះសត្រូវខ្មាំងនៅចាំស្ទាក់រាំងរា
    ព្រះគ្រីស្ទទ្រង់នៅអែបជាប់ចាំការពារ    ទាំងយកជ័យបានដោយសារ
    ចេស្តានៃព្រះលោហិត ។

៣-     ត្រូវដើរអែបនៅជាប់ពីក្រោយព្រះអង្គ តាមផ្លូវត្រង់តែមួយរបស់ព្រះពិត
           កុំងាកធ្វេងងាកស្តាំគ្រោះដល់ជីវិត               ឬលឿនជ្រុលវង្វេងបាត់
    សិង្ហសត្វស្ទាក់ជារំពារ ។

៤-     រុលតត្រុកទៅមុខកុំបីនឿយណាយ     គ្មានសំពាយបន្ទុកធ្ងន់នៅលើស្មា
    កុំងាកក្រោយស្តាយលោកិយឥតខ្លឹមសារ         ឆ្ពោះតម្រង់ឋានសួគ៌ា
    ទាន់ទ្វារនៅបើកចំហ ៕
១៦៧. ទៅមុខគ្រីស្ទជនអើយ ១៦៧. ទៅមុខគ្រីស្ទជនអើយ Reviewed by Yarith on 8:14 AM Rating: 5

No comments:

ads
Powered by Blogger.