២៧៨. សូមទ្រង់យាងមកវិញ

Please Come Again
លំនាំបទ   ជំនោរខែប្រាំង (បុរាណ)



១- ព្រះយេហូវ៉ាអើយ   កុំបន្ទោសឡើយក្នុងកាលទ្រង់ខ្ញាល់   សូមកុំផ្ចាញ់ផ្ចាល
ពេលទូលបង្គំខុសធ្លោយ     ខ្ញុំនៅទន់ខ្សោយ        តែសូមទ្រង់ប្រណីមេត្តា
សូមប្រោសឱ្យរួចទុក្ខា       ដ្បិតអីចិន្តាខ្ញុំសែនរែងកង្វល់  ។
ព្រលឹងទូកបង្គំ   ថប់បារម្ភ   ចាំមើលផ្លូវទ្រង់មកដល់   រងទុក្ខអំពល់  
មេល្បួងតទល់   កៀងឱ្យធ្លាក់ក្នុងអន្ទាក់   ។

២- សូមទ្រង់យាងមកវិញ   ទើបផុតទោម្នេញដោយខ្មាំងឡោមស្ទាក់   ខ្ញុំសង្ឃឹមជាក់
ថាទ្រង់ប្រោសដល់ព្រលឹង     ខ្ញុំនៅទន្ទឹង    រងចាំថ្ងៃទ្រង់ប្រោសរស់ឡើង 
ពួកស្លាប់មិនលើកតម្កើង ព្រះនាមទ្រង់ឡើងនៅឋានឃុំព្រលឹង  ។
ឱព្រះអម្ចាស់អើយ  ទ្រង់ឈ្នះហើយខ្ញុំយកទ្រង់ជាទីពឹង  ជួយដោះព្រលឹង
ថ្ងៃមួយខ្ញុំនឹង  ទទួលទ្រង់យាងមកមិនខាន ៕
២៧៨. សូមទ្រង់យាងមកវិញ ២៧៨. សូមទ្រង់យាងមកវិញ Reviewed by Yarith on 8:15 AM Rating: 5

No comments:

ads
Powered by Blogger.