២៧៥. សូមរក្សាព្រលឹងនៃទូលបង្គំ
លំនាំបទ ជំនោរខែប្រាំង
ទំនុកដំកើង ២៥: ១៥-១៨
១- ខ្ញុំនៅតែម្នាក់ឯង ត្រមោចតែឯង ហើយមានក្តីវេទនា
ព្រះអម្ចាស់អើយបែរភ័ក្ត្រា ដោយក្តីមេត្តា ដល់ទូលបង្គំដែលជាប់ចំណង។
ឱព្រះអម្ចាស់អើយ ខ្ញុំសូមលើក ព្រលឹងថ្វាយដាច់ដល់ព្រះអង្គ
សូមទ្រង់កុំបោះបង់ រក្សាផងដ្បិតគឺព្រះអង្គខ្ញុំអាចពឹងពាក់។
២- ភ្នែកខ្ញុំសម្លឹងចំ សង្ឃឹមយ៉ាងមាំ តែលើព្រះអង្គជាក់
ទ្រង់ជួយដោះពីអន្ទាក់ ពីទុក្ខលំបាក ទាំងនឿយព្រួយក្នុងចិត្តយ៉ាងក្រៃលែង។
សូមទ្រង់កុំនឹកចាំ ពីបាបដែលខ្ញុំ បានធ្វើកាលនៅពីក្មេង
តែសូមនាំខ្ញុំចេញ ប្រោសលោះខ្ញុំវិញ ហើយថែរក្សាព្រលឹងខ្ញុំផង៕
២៧៥. សូមរក្សាព្រលឹងនៃទូលបង្គំ
Reviewed by Yarith
on
8:16 AM
Rating:

No comments: