២៧៤. ខ្ញុំមើលឃើញឋានឧត្តម
១- ខ្ញុំមើលឃើញឋានសួគ៌ពេញរស្មី ឋានពេញសិរីល្អអស្ចារ្យ
រុងរឿងឧត្តមឥតឧបមា អស់ពួកទេវតាហោះច្រវាត់
ហែហមគាល់អង្គព្រះមហាក្សត្រ ដ៏ជាម្ចាស់សួគ៌ា៍មានឫទ្ធិក្តាត់
គឺអង្គព្រះគ្រីស្ទ ។
២- ព្រះអម្ចាស់អើយខ្ញុំចង់បាននៅ ឋានឥតហ្មងសៅប្រសើរយ៉ាងនេះ
ឋានគ្មានទុច្ចរិតឬជាន់ជិះ ដោយការឈ្នានីសកាប់សម្លាប់
ទទួលខ្ញុំផងឱ្យមានច្បាប់ ខ្ញុំស៊ូលះលោកិយខំត្រងត្រាប់
ស្តាប់តាមព្រះអង្គ។
៣- ឋានសួគ៌មានតែសេចក្តីសុចរិត ឋាននៃជីវិតគ្មានស្លាប់ឡើយហោង
ខ្ញុំជាបាបជនជាប់សៅហ្មង ព្រោះការំលងបញ្ញត្តិព្រះ
វង្វេងឆ្ងាយបង់ក្នុងបាបក្រាស់ តែទ្រង់ប្រោសមេត្តាលាងជម្រះ
ឱ្យចូលឋានសួគ៌ ៕
២៧៤. ខ្ញុំមើលឃើញឋានឧត្តម
Reviewed by Yarith
on
8:09 AM
Rating:

No comments: