២៧៣. កូនអើយព្រះអង្គស្រឡាញ់អ្នក
លំនាំបទភ្លេង សាកល
១- កូនអើយព្រះអង្គស្រឡាញ់អ្នក ទ្រង់តែងថ្នមថ្នាក់អ្នករាល់ថ្ងៃ
តាំងពីព្រលឹងនៅតូចខ្ចី មិនឱ្យមានអ្វីប៉ះពាល់បាន។
២- ទ្រង់ទទួលបីនៅព្រះហស្ត ចូរថ្វាយទាំងអស់ដោយកុំខាន
ព្រះអង្គស្រឡាញ់ពន់ប្រមាណ ទ្រង់ស៊ូប្តូរប្រាណដោយគិតគ្នេហ៍ ។
បន្ទរ-
ចូរកូនថ្វាយខ្លួនកុំអាល័យ ម៉ែឪលោកិយគ្មានអ្វីទេ
ជីវិតនៅព្រះជាប់ស្ថិតថេរ កុំនៅរិះរេតាមទ្រង់ចុះ ។
៣- ទ្រង់យកអ្នកធ្វើជាកូនទ្រង់ ប្រគល់ទ្រព្យផងឱ្យទាំងអស់
ជានគររាជ្យមិនដួលចុះ ឋិតនៅយ៉ាងនោះរៀងអស់កល្ប ៕
២៧៣. កូនអើយព្រះអង្គស្រឡាញ់អ្នក
Reviewed by Yarith
on
8:05 AM
Rating:

No comments: