២៧២. ស្រឡាញ់ហើយស្តាប់បង្គាប់
លំនាំបទ ស្តេចផ្ទុំ
១- (ស្រី ) កូនមាសម្តាយចូរប្រុងស្តាប់ ពុកអ្នកនឹងរាប់រៀបពីសេចក្តី ស្ទួន
ស្រឡាញ់នៃព្រះ ដល់លោកិយ ទោះបីគេបោះ បង់ទ្រង់ក៏ដោយ
ហាអឺ អើយ ទោះបីគេបោះ បង់ទ្រង់ក៏ដោយ។
២- (ប្រុស ) ព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះដរាបមិនដល់សិរី ស្ទួន
ល្អនៃព្រះសោះ ហើយសព្វថ្ងៃ គេវក់សប្បាយ បែកឆ្ងាយពីព្រះ
ហាអឺ អើយ គេវក់សប្បាយ បែកឆ្ងាយពីព្រះ។
៣- (ប្រុស )អាងសក្តិយសទាស់ទែងគ្នា ស៊ីផឹកខ្ញៀវខ្ញារលេងល្បែងផ្តេសផ្តាស ស្ទួន
ភូតភរឆក់ប្លន់ លោភបោកប្រាស់ អួតខ្លួនខ្លាំងណាស់ ភ្លេចព្រះសូន្យឈឹង
ហាអឺ អើយ អួតខ្លួនខ្លាំងណាស់ ភ្លេចព្រះសូន្យឈឹង។
៤- (ស្រី ) ព្រោះដូច្នោះព្រះបិតា ចាត់ព្រះយេស៊ូវ បុត្រាព្រះអង្គ ស្ទួន
ឱ្យមកសង្គ្រាះ មនុស្សបាត់បង់ ផុតពីអន្លុង់ នៃអំពើបាប
ហាអឺ អើយ ផុតពីអន្លុង់ នៃអំពើបាប ។
៥- (ស្រីប្រុស ) កូនប្រុសស្រីចាំឱ្យច្បាស់ នាមព្រះសង្គ្រោះ ជាម្ចាស់ថ្ងៃ ស្ទួន
កូនត្រូវស្រឡាញ់ ទ្រង់រាល់ថ្ងៃ ហើយធ្វើអ្វីៗ តាមទ្រង់បង្គាប់
ហាអឺ អើយ ហើយធ្វើអ្វីៗ តាមទ្រង់បង្គាប់ ៕
២៧២. ស្រឡាញ់ហើយស្តាប់បង្គាប់
Reviewed by Yarith
on
8:00 AM
Rating:

No comments: