២៧១. មានក្មេងនៅឋានសួគ៌ដែរ
១- មានក្មេងនៅនគរស្ថានសួគ៌ដែរ វាសុទ្ធតែមានចិត្តបរិសុទ្ធ
ថ្វាយខ្លួនដល់ព្រះដ៏ខ្ពស់បំផុត ជឿព្រះរាជបុត្រដែលសង្គ្រោះលោក។
២- ព្រះអង្គស្រឡាញ់ក្មេងផងទាំឡាយ ទ្រង់ចំណាយជីវិតលោះយក
ក្មេងក៏ដូចចាស់ទើបទ្រង់យាងមក កើតជាមនុស្សលោកយកឈាមសងថ្លៃ។
៣- ក្មេងចូលនគរឋានសួគ៌បានងាយ វាគ្មានស្តាយខ្លឹមសារលោកិយ
ក្មេងអើយចុលូមកថ្វាយខ្លួនឆាប់ខ្មី ព្រះទ្រង់ប្រណីហើយស្រឡាញ់ណាស់៕
២៧១. មានក្មេងនៅឋានសួគ៌ដែរ
Reviewed by Yarith
on
7:57 AM
Rating:

No comments: