២៧០. សូមព្រះពរដល់គូរថ្មោងថ្មី
តាមលំនាំបទៈ ភ្លេងប្រពៃណី បាយខុនចងដៃ
១- សូមក្តីស្រឡាញ់នៃព្រះវរបិតា សណ្ឋិតលើគូររៀបការ ស្ទួន
ឱ្យបានជាមង្គលថ្លៃថ្លា ក្នុងព្រះវរបិតាជាម្ចាស់ ស្ទួន
សូមព្រះគុណធ្ងន់យ៉ាងអស្ចារ្យ នៃព្រះយេស៊ូវព្រះបុត្រា ស្ទួន
ផ្តល់មកលើគូរថ្មីរៀបការ ចម្រើនផល្លាថ្វាយអម្ចាស់ ស្ទួន
២- សូមក្តីប្រកបនៃព្រះវិញ្ញាណ បរិសុទ្ធទុកជាអំណោយទាន ស្ទួន
ដល់គូររៀបការឱ្យបាន ប្រកបជាប់ស្និទ្ធនឹងព្រះអង្គ ស្ទួន
សូមពរទាំងមេធ្លាក់ចុះមកផង ពរជ័យសិរីពីព្រះអង្គ ស្ទួន
ស្រោចស្រពឱ្យបានសុខកន្លង រិតចំណងមេត្រីនៃព្រះ ស្ទួន
២៧០. សូមព្រះពរដល់គូរថ្មោងថ្មី
Reviewed by Yarith
on
8:13 AM
Rating:

No comments: