២៦៩. សូមទ្រង់ចាក់ព្រះពរ

Please Pour Out a Blessing

១- សូមព្រះអម្ចាស់ប្រទានព្រះពរទាំងមេ  ព្រះពរទាំងមេដល់គូររៀបការថ្មោងថ្មី
ឱ្យបានសួស្តី   សិរីមង្គល   ក្នុងជីវិត   ដែលរស់ថ្វាយទ្រង់
ដ៏ស្មោះចំពោះព្រះឧត្តម  ។

២- សូមពរនៃជីវិតគូររៀបការថ្មោងថ្មី        រស់ដោយសួស្តីតាមព្រះបានក្តីសុខុម
ជាពរឧត្តម    មានដល់ព្រលឹង   ឱ្យបានរស់    ថ្វាយសិរីល្អ
ដរាបនៅទៀបព្រះឱរា។

៣- សូមព្រះវិញ្ញាណបរិសុទ្ធពេញដោយព្រះពរ   ព្រះគុណបរិបូរអំណាចឫទ្ធីចេស្តា
មកថែរក្សា     ប្រោសប្រទានចិត្ត     ពេញភក្តី    ស្មគ្រ័តាមព្រះអង្គ
ដូចទ្រង់ដែលមានព្រះទ័យស្មោះ។

៤- សូមទ្រង់ប្រទាននូវចិត្តស្អាតល្អបរិសុទ្ធ       ចិត្តថ្លាមោះមុតដោយសារព្រះពរ
ទ្រង់ប្រោស    តាមក្តីសន្តោស    ហើយរើសតាំងឡើង    ជាកូនទ្រង់
បំរុងដល់ពេល    ប្រគល់ឱ្យគ្រប់គ្រងមរតក ៕
២៦៩. សូមទ្រង់ចាក់ព្រះពរ ២៦៩. សូមទ្រង់ចាក់ព្រះពរ Reviewed by Yarith on 8:09 AM Rating: 5

No comments:

ads
Powered by Blogger.