២៦៣. ទ្រង់កាច់នំប៉័ងជីវិត

He Breaks the Bread of Life

១-  ទ្រង់កាច់នំប៉័ងជីវិត     ឱព្រះអង្គអើយ      ចែកឱ្យសិស្សគ្រប់គ្នា
      ទ្រង់កាច់នំប៉័ងជីវិត     ឱព្រះអង្គអើយ     ចែកសិស្សគ្រប់គ្នា
      ខ្ញុំសូមទទួលទាន     ឱ្យស្កប់ចិន្តា         ណាម្ចាស់ជីវិត
      សូមទទួលទាន     ឱ្យស្កប់ចិន្តា         រាល់ពេលវេលា
    ណាម្ចាស់ជីវិត។

២-     រាល់ថ្ងៃខ្ញុំសូមនឹកចាំ     ឱព្រះអង្គអើយ     ថាទ្រង់លះបង់ពិត
      រាល់ថ្ងៃខ្ញុំសូមនឹកចាំ     ឱព្រះអង្គអើយ     ទ្រង់លះបង់ពិត
      ទ្រង់ជានំប៉័ងព្រះ     ឱ្យបានជីវិត     ដល់មនុស្សបាត់បង់
      ជានំប៉័ងព្រះ     ឱ្យបានជីវិត            ព្រះប្រទានពិត
    ដល់មនុស្សបាត់បង់។

៣-     ខ្ញុំយកនំប៉័ងមកកាច់     ឱព្រះអង្គអើយ     រំឭកពីព្រះអង្គ
      ខ្ញុំយកនំប៉័ងមកកាច់     ឱព្រះអង្គអើយ      នឹកពីព្រះអង្គ
      ចាំយាមរៀងរាល់ថ្ងៃ     ទន្ទឹងចាំទ្រង់     យាងមកទទួល
      ចាំយាមរាល់ថ្ងៃ     ទន្ទឹងចាំទ្រង់     ចាំពេលព្រះអង្គ
    យាងមកទទួល ៕
២៦៣. ទ្រង់កាច់នំប៉័ងជីវិត ២៦៣. ទ្រង់កាច់នំប៉័ងជីវិត Reviewed by Yarith on 7:36 AM Rating: 5

No comments:

ads
Powered by Blogger.