២៦៣. ទ្រង់កាច់នំប៉័ងជីវិត
១- ទ្រង់កាច់នំប៉័ងជីវិត ឱព្រះអង្គអើយ ចែកឱ្យសិស្សគ្រប់គ្នា
ទ្រង់កាច់នំប៉័ងជីវិត ឱព្រះអង្គអើយ ចែកសិស្សគ្រប់គ្នា
ខ្ញុំសូមទទួលទាន ឱ្យស្កប់ចិន្តា ណាម្ចាស់ជីវិត
សូមទទួលទាន ឱ្យស្កប់ចិន្តា រាល់ពេលវេលា
ណាម្ចាស់ជីវិត។
២- រាល់ថ្ងៃខ្ញុំសូមនឹកចាំ ឱព្រះអង្គអើយ ថាទ្រង់លះបង់ពិត
រាល់ថ្ងៃខ្ញុំសូមនឹកចាំ ឱព្រះអង្គអើយ ទ្រង់លះបង់ពិត
ទ្រង់ជានំប៉័ងព្រះ ឱ្យបានជីវិត ដល់មនុស្សបាត់បង់
ជានំប៉័ងព្រះ ឱ្យបានជីវិត ព្រះប្រទានពិត
ដល់មនុស្សបាត់បង់។
៣- ខ្ញុំយកនំប៉័ងមកកាច់ ឱព្រះអង្គអើយ រំឭកពីព្រះអង្គ
ខ្ញុំយកនំប៉័ងមកកាច់ ឱព្រះអង្គអើយ នឹកពីព្រះអង្គ
ចាំយាមរៀងរាល់ថ្ងៃ ទន្ទឹងចាំទ្រង់ យាងមកទទួល
ចាំយាមរាល់ថ្ងៃ ទន្ទឹងចាំទ្រង់ ចាំពេលព្រះអង្គ
យាងមកទទួល ៕
២៦៣. ទ្រង់កាច់នំប៉័ងជីវិត
Reviewed by Yarith
on
7:36 AM
Rating:

No comments: