២៤១. សែនសប្បាយរីករាយ
១- សែនសប្បាយរីករាយ យើងអើយជាកូនព្រះពិត ព្រោះយើងមានជីវិត
ដោយព្រះយេស៊ូវប្រោសលោះ តាំងជាកូននៃព្រះ ជាម្ចាស់លើគ្រប់ទាំងអស់
ដោយព្រះគុណដ៏ស្មោះ ទ្រង់ធ្វើនៅកាល់វ៉ាល់រី ។
២- មានតែក្តីអំណរ ហូរមកដូចខ្សែទឹកជន់ វិសេសលើសទ្រព្យធន
ដែលមនុស្សខំប្រឹងសំភី យកទុក្ខជាអំណរ ស្មានបានក្សាន្តក្នុងជីវិត
ធ្ងន់ដូចផ្ទុកគីរី ខុសពីអំណរនៃព្រះ ។
៣- សែនសប្បាយរីករាយ យើងអើយមានសិទ្ធិសេរី មានច្បាស់ចូលរាល់ថ្ងៃ
ទៅដល់នៅចំពោះព្រះ សូមអ្វីៗពីទ្រង់ ព្រះទ័យព្រះអង្គល្អណាស់
សូមទាំងឫទ្ធិតេជ យកឈ្នះលើចិត្តបាបជន ។
៤- មានតែក្តីអំណរ ធ្វើការបម្រើព្រះអង្គ ដោយក្តីស្រឡាញ់ផង
ពីព្រះដ៏មានព្រះគុណ គ្មានភ័យព្រួយតក់ស្លុត នឹងខ្មាំងប៉ងធ្វើទារុណ
ដ្បិតអំណរជោរជន់ គ្របបាំងការទុក្ខព្រួយអស់ ។
៥- សែនសប្បាយរីករាយ យើងអើយមានព្រះដ៏ពិត ទ្រង់គ្រប់គ្រងជីវិត
បាបមិនដែលឈ្នះយើងសោះ មរតកទ្រង់បម្រុង ទុកឱ្យគ្រប់គ្រងទាំអស់
ដ្បិតយើងត្រូវប្រោសលោះ បានជីវិតថ្មីពីព្រះ ៕
២៤១. សែនសប្បាយរីករាយ
Reviewed by Yarith
on
7:54 AM
Rating:

No comments: