៦៤. ទទួលជឿព្រះអង្គចុះ

Believe in Him
និពន្ធដោយលោកម៉ម បាណាបាស ឆ្នាំ១៩៨៤

1. ព្រះគ្រីស្ទបានកើតមកជាមនុស្សហើយ ឱ! ជាតិខេមរាអើយ
ម្ដេចឡើយក៏នៅព្រងើយ​ មិនទទួលទ្រង់​ ទ្រង់ប្រសួតនៅបេថ្លេហិម
នាំទាំងសេចក្ដីសង្ឃឹម ប្រទានដល់គ្រប់មនុស្សផង ឲ្យទទួលទ្រង់
ព្រះអង្គជាផ្លូវនាំយើងដើរឆ្លង ឆ្ពោះតម្រង់ទៅឋានព្រះវរបិតា ។
ឱ! ជាតិខេមរាអើយ ចូរទទួលជឿទ្រង់ចុះ ។

2. ព្រះគ្រីស្ទបានប្ដូរបង់ព្រះជន្មហើយ ឱ! ជាតិខេមរាអើយ
ម្ដេចឡើយក៏នៅព្រងើយ មិនដឹងព្រះគុណ ទ្រង់ទទួលរងទុក្ខជួសយើង
សុគតនៅលើឈើឆ្កាង ដោយព្រោះបាបយើងសែនធ្ងន់  ទ្រង់រងទារុណ
ព្រះហស្ដទ្រង់ធ្លុះឈាមហូរជោរជន់ ខ្ចាយឲ្យថួនទុកជាតម្លៃប្រោសលោះ
ឱ!  ជាតិខេមរាអើយ ចូរទទួលជឿទ្រង់ចុះ ។

3. ព្រះគ្រីស្ទមានព្រះជន្មរស់វិញហើយ ឱ! ជាតិខេមរាអើយ
ម្ដេចឡើយក៏នៅព្រងើយ មិនជឿព្រះអង្គ ទ្រង់សន្យាថានឹងយាងមក
ជំនុំជម្រះមនុស្សលោកដែលដើរតាមពួកសាតាំង ដាក់ទោសយ៉ាងខ្លាំង
រឺពួកកូនព្រះមានឈ្មោះក្នុងក្រាំង ទ្រង់លើកតាំងក្រោយពេលប្រោសឲ្យរស់វិញ
ឱ! ជាតិខេមរាអើយ ចូរទទួលជឿទ្រង់ចុះ ។

4. ព្រះគ្រីស្ទទ្រង់ជិតយាងមកវិញហើយ ឱ! ជាតិខេមរាអើយ
ម្ដេចឡើយក៏នៅព្រងើយ​ មិនរង់ចាំទ្រង់ ព្រះអង្គយាងមកនឹងគ្រងរាជ្យ
ជាក្សត្រដ៏មានអំណាច  គង់នៅអស់កល្យយូរលង់ រាជ្យទ្រង់គង់វង់
រឺពួកបរិសុទ្ធដែលរង់ចាំទ្រង់ នោះព្រះអង្គប្រទានជីវិតអស់កល្យ ។
ឱ! ជាតិខេមរាអើយ ចូរទទួលជឿទ្រង់ចុះ៕
៦៤. ទទួលជឿព្រះអង្គចុះ ៦៤. ទទួលជឿព្រះអង្គចុះ Reviewed by Voice of Hope Studio on 8:19 AM Rating: 5

No comments:

ads
Powered by Blogger.