១៧. ចម្រៀងនាងម៉ារីយ៉ា


Song of Mary 


១-     វិញ្ញាណខ្ញុំសុំលើកតម្កើង    ព្រះដ៏រុងរឿងម្ចាស់លោកា
        ចិត្តខ្ញុំត្រេកអរឥតឧបមា       នឹងការសង្គ្រោះនៃម្ចាស់ថ្លៃ ។

២-     ព្រះជាអម្ចាស់ថ្លៃឧត្តម                ទតមើលមកខ្ញុំរាល់យប់ថ្ងៃ
          ជាអ្នកបម្រើដ៏ក្រក្រី                   ទ្រង់ប្រោសប្រណីជួយសង្គ្រោះ ។

៣-     អំណើះតទៅគ្រប់សម័យ              មនុស្សក្នុងលោកិយនេះទាំងអស់
    តែងពោលសរសើរខ្ញុំដោយសោះ      ថាមានកេរ្តិ ឈ្មោ៍ភះព្វ័វាសនា ។

៤-     ព្រះអង្គមានឫទ្ធិលើសជាងស្តេច      ទ្រង់បានសម្រេចការអស្ចារ្យ
         សង្គ្រោះរូបខ្ញុំដោយមេត្តា             ព្រះអង្គពិតជាសន្តវិសុទ្ធ។

៥-     មេត្តាករុណានៃព្រះអង្គ             ល្អល្អះត្រចង់ប្រសើរផុត
         ប្រោសប្រណីអស់អ្នកក្រខ្សត់         មានចិត្តអំណត់ចេះកោតខ្លាច។

៦-     ព្រះអង្គកំចាត់ជនឆ្មើងឆ្មៃ            ដកសិទ្ធពីដៃអ្នកកោងកាច
         លើកជនសុភាពឱ្យអង់អាច     ឱ្យកាន់អំណាចមានសីលធម៍។

៧-     ព្រះអង្គជាម្ចាស់បានប្រទាន        ដល់អ្នកស្រេកឃ្លានហើយទាល់ក្រ
          ទ្រង់ដេញអ្នកមានអមនុស្សធម៌       ឱ្យចាកចេញចរដៃទទេ  ។

៨-     ព្រះអង្គលើកស្ទួយជួយរំដោះ      កូនចៅទាំងអស់ឥតសល់ទេ
          ព្រោះទ្រង់នឹកចាំមិនភ្លេចគេ      ព្រះទ័យរិះរេជួយសង្គ្រោះ  ។

៩-     តាមព្រះបន្ទូលដ៏ប្រពៃ           ថានឹងប្រណីបុព្វបុរស
         លោកអ័ប្រាហាំព្រមទាំងអស់      ពូជពង្សរបស់លោករៀងទៅ ៕
១៧. ចម្រៀងនាងម៉ារីយ៉ា ១៧. ចម្រៀងនាងម៉ារីយ៉ា Reviewed by Yarith on 8:29 AM Rating: 5

2 comments:

  1. តើខ្ញុំអាចសុំsoftបទចម្រៀងទាំងអស់នឹងបានទេ?

    ReplyDelete
  2. សុំទោសដែល តបយឺត។​ តើ​ជា Soft អ្វីដែរ?​ បើជា Soft Copy បទនឹង​អាច​ Copy យកបាន។

    ReplyDelete

ads
Powered by Blogger.