១៧. ចម្រៀងនាងម៉ារីយ៉ា
១- វិញ្ញាណខ្ញុំសុំលើកតម្កើង ព្រះដ៏រុងរឿងម្ចាស់លោកា
ចិត្តខ្ញុំត្រេកអរឥតឧបមា នឹងការសង្គ្រោះនៃម្ចាស់ថ្លៃ ។
២- ព្រះជាអម្ចាស់ថ្លៃឧត្តម ទតមើលមកខ្ញុំរាល់យប់ថ្ងៃ
ជាអ្នកបម្រើដ៏ក្រក្រី ទ្រង់ប្រោសប្រណីជួយសង្គ្រោះ ។
៣- អំណើះតទៅគ្រប់សម័យ មនុស្សក្នុងលោកិយនេះទាំងអស់
តែងពោលសរសើរខ្ញុំដោយសោះ ថាមានកេរ្តិ ឈ្មោ៍ភះព្វ័វាសនា ។
៤- ព្រះអង្គមានឫទ្ធិលើសជាងស្តេច ទ្រង់បានសម្រេចការអស្ចារ្យ
សង្គ្រោះរូបខ្ញុំដោយមេត្តា ព្រះអង្គពិតជាសន្តវិសុទ្ធ។
៥- មេត្តាករុណានៃព្រះអង្គ ល្អល្អះត្រចង់ប្រសើរផុត
ប្រោសប្រណីអស់អ្នកក្រខ្សត់ មានចិត្តអំណត់ចេះកោតខ្លាច។
៦- ព្រះអង្គកំចាត់ជនឆ្មើងឆ្មៃ ដកសិទ្ធពីដៃអ្នកកោងកាច
លើកជនសុភាពឱ្យអង់អាច ឱ្យកាន់អំណាចមានសីលធម៍។
៧- ព្រះអង្គជាម្ចាស់បានប្រទាន ដល់អ្នកស្រេកឃ្លានហើយទាល់ក្រ
ទ្រង់ដេញអ្នកមានអមនុស្សធម៌ ឱ្យចាកចេញចរដៃទទេ ។
៨- ព្រះអង្គលើកស្ទួយជួយរំដោះ កូនចៅទាំងអស់ឥតសល់ទេ
ព្រោះទ្រង់នឹកចាំមិនភ្លេចគេ ព្រះទ័យរិះរេជួយសង្គ្រោះ ។
៩- តាមព្រះបន្ទូលដ៏ប្រពៃ ថានឹងប្រណីបុព្វបុរស
លោកអ័ប្រាហាំព្រមទាំងអស់ ពូជពង្សរបស់លោករៀងទៅ ៕
១៧. ចម្រៀងនាងម៉ារីយ៉ា
Reviewed by Yarith
on
8:29 AM
Rating:

តើខ្ញុំអាចសុំsoftបទចម្រៀងទាំងអស់នឹងបានទេ?
ReplyDeleteសុំទោសដែល តបយឺត។ តើជា Soft អ្វីដែរ? បើជា Soft Copy បទនឹងអាច Copy យកបាន។
ReplyDelete