៥៥. នៅកាល់វ៉ារី

At Calvary
លំនាំបទ  ផាត់ពពក 


១- មេឃខ្មៅងងឹត      បាំងរស្មីបាត់         បាំងរស្មីបាត់តាំងពីថ្ងៃត្រង់
     ព្រះគ្រីស្ទជាប់ឆ្កាង    យ៉ាងវេទនាអស់ជាច្រើនម៉ោង     នៅកាល់វ៉ារី
     វេលាម៉ោងបីមុនផុតជីវិត  ទ្រង់ស្រែកថាការស្រេចពេញទី   បានជ័យជម្នះ។


២- បាបខ្មៅងងឹត    បាំងមនុស្សជុំជិត    បាំងមនុស្សជុំជិតឆ្ងាយពីព្រះអង្គ
    ព្រះគ្រីស្ទជាប់ឆ្កាង     លោហិតទ្រង់ហូរលុបបាបបង់     នៅកាល់វ៉ារី
    ហៀបអស់ព្រះជន្មទ្រង់ស្រែកប្រាប់ពី  ការប្រោសលោះហើយស្រេចពេញទី
    បានជ័យជម្នះ។

បន្ទរ-     ពេលផុតព្រះជន្ម     នោះផ្ទាំងវាំងននដែលបាំងក្នុងព្រះវិហារ
    រហែកជាពីរស្រឡះ       គឺព្រះគ្រីស្ទទ្រង់បើកផ្លូវទៅព្រះ
    យើងរាល់គ្នាមានសិទ្ធជាក់ច្បាស់        ចូលទៅព្រះបាន  ។
    ទ្រង់ស្លាប់ជំនួស      ឱ្យយើងបានរស់ដោយទ្រង់យកជ័យជម្នះ
    លើសេចក្តីស្លាប់ត្រាបាន  ទ្រង់រស់ឡើងវិញជួយយើងគ្រប់ប្រាណ
    ឱ្យមានជ័យលើក្តីស្លាប់បាន      ដ្បិតទ្រង់ឈ្នះហើយ ៕
៥៥. នៅកាល់វ៉ារី ៥៥. នៅកាល់វ៉ារី Reviewed by Yarith on 9:50 AM Rating: 5

No comments:

ads
Powered by Blogger.