៨៦. ខ្ញុំរស់ដោយសារព្រះគុណ


I’m Living by God’s Grace

១- ខ្ញុំរស់ដោយសារព្រះគុណ       ទាំងចេះអត់ធន់ក៏ដោយសារម្ចាស់ថ្លៃ
ព្រះគ្រីស្ទទ្រង់ប្រោសប្រណី      ព្រះអង្គទ្របីដោយក្តីស្រឡាញ់
គឺដោយសារព្រះគុណហើយ  (ស្ទួន)     ប្រោសខ្ញុំធូរស្បើយក្តីល្បួងចុះចាញ់
ព្រះវិញ្ញាណទ្រង់ជួយបំពេញ      ផ្តល់ជីវិតវិញរស់ក្នុងអំណរ  ។

២- ខ្ញុំរស់ដោយសារព្រះគុណ       ទាំងចេះអត់ធន់ទោះមានភាពទាល់ក្រ
សង្ឃឹមមរតកដ៏ល្អ               លែងគិតរឿងក្រទ្រព្យធនលោកិយ
គឺដោយសារព្រះគុណពិត   (ស្ទួន )    បំផ្លាស់គំនិតសាច់ឈាមសព្វថ្ងៃ
ដោយចេស្តាមេល្បួងចាញ់ដៃ      ខ្ញុំមានជោគជ័យដោយអធិស្ឋាន ។

៣- ខ្ញុំរស់ដោយសារព្រះគុណ      ដូចមានគ្រប់គ្រាន់ចិត្តស្កប់លើសប្រមាណ
ព្រះគុណផ្តល់មិនដែលខាន         សង្គ្រោះខ្ញុំបានដោយសារជំនឿ
គឺដោយសារព្រះគុណទេ   (ស្ទួន )    នាំចិត្តឱ្យប្រែព្រមទទួលជឿ
ឥឡូវខ្ញុំរស់ដោយជំនឿ          ព្រះគុណទ្រង់ធ្វើមិនមែនខ្ញុំឡើយ ៕
៨៦. ខ្ញុំរស់ដោយសារព្រះគុណ ៨៦. ខ្ញុំរស់ដោយសារព្រះគុណ Reviewed by Yarith on 2:12 PM Rating: 5

No comments:

ads
Powered by Blogger.