៩៧. ចូរមកតាមទ្រង់


Come Follow Me
បទភ្លេង និងទំនុកៈ លោក សម សារិន ១៩៨៤

១- តើអ្នកដឹងឬទេ?       ដឹងឬទេ?       ដឹងឬទេ?       ដឹងទេថាខ្ញុំបានលោះអ្នកហើយ     ស្ទួន
ចូរមកតាមខ្ញុំ   ខ្ញុំឱ្យអ្នករួចខ្លួនហើយមានសិរី   មកចុះខ្ញុំនឹងដឹកដៃ
ឱ្យអ្នកដើរ         ដោយសុខសាន្ត          ផុតទុកភ័យ ។

២- តើអ្នកដឹងឬទេ?       ដឹងឬទេ?       ដឹងឬទេ?      ដឹងទេថាខ្ញុំស្លាប់ជួសអ្នកហើយ      ស្ទួន
ចូរមកតាមខ្ញុំ      ខ្ញុំឱ្យអ្នករស់ឡើងមានជីវិតថ្មី      ក្តីស្លាប់លែងមានជោគជ័យ
លើអ្នកទៀត          រហូតទៅ          អ្នកបានរស់    ។

៣- តើអ្នកដឹងឬទេ?      ដឹងឬទេ?       ដឹងឬទេ?       ដឹងទេថាខ្ញុំអត់ទោសអ្នកហើយ     ស្ទួន
ចូរមកតាមខ្ញុំ    ខ្ញុំលាងអ្នកឱ្យស្អាតជាទីបំផុត  មានភាពល្អបរិសុទ្ធ 
ជ្រះសៅហ្មង         ដោយចេស្តា            ឥតព្រំខ័ណ្ឌ   ។

៤- តើអ្នកដឹងឬទេ?      ដឹងឬទេ?       ដឹងឬទេ?      ដឹងទេថាខ្ញុំបានប្រោសអ្នកហើយ     ស្ទួន
ចូរមកតាមខ្ញុំ     ខ្ញុំឱ្យអ្នកទទួលកម្លាំងជាថ្មី      មានបញ្ញាឫទ្ធិបារមី
ដើរទៅមុខ          ចូលដល់ឋាន     ព្រះបិតា  ៕
៩៧. ចូរមកតាមទ្រង់ ៩៧. ចូរមកតាមទ្រង់ Reviewed by Yarith on 8:39 AM Rating: 5

No comments:

ads
Powered by Blogger.