៩៧. ចូរមកតាមទ្រង់
បទភ្លេង និងទំនុកៈ លោក សម សារិន ១៩៨៤
១- តើអ្នកដឹងឬទេ? ដឹងឬទេ? ដឹងឬទេ? ដឹងទេថាខ្ញុំបានលោះអ្នកហើយ ស្ទួន
ចូរមកតាមខ្ញុំ ខ្ញុំឱ្យអ្នករួចខ្លួនហើយមានសិរី មកចុះខ្ញុំនឹងដឹកដៃ
ឱ្យអ្នកដើរ ដោយសុខសាន្ត ផុតទុកភ័យ ។
២- តើអ្នកដឹងឬទេ? ដឹងឬទេ? ដឹងឬទេ? ដឹងទេថាខ្ញុំស្លាប់ជួសអ្នកហើយ ស្ទួន
ចូរមកតាមខ្ញុំ ខ្ញុំឱ្យអ្នករស់ឡើងមានជីវិតថ្មី ក្តីស្លាប់លែងមានជោគជ័យ
លើអ្នកទៀត រហូតទៅ អ្នកបានរស់ ។
៣- តើអ្នកដឹងឬទេ? ដឹងឬទេ? ដឹងឬទេ? ដឹងទេថាខ្ញុំអត់ទោសអ្នកហើយ ស្ទួន
ចូរមកតាមខ្ញុំ ខ្ញុំលាងអ្នកឱ្យស្អាតជាទីបំផុត មានភាពល្អបរិសុទ្ធ
ជ្រះសៅហ្មង ដោយចេស្តា ឥតព្រំខ័ណ្ឌ ។
៤- តើអ្នកដឹងឬទេ? ដឹងឬទេ? ដឹងឬទេ? ដឹងទេថាខ្ញុំបានប្រោសអ្នកហើយ ស្ទួន
ចូរមកតាមខ្ញុំ ខ្ញុំឱ្យអ្នកទទួលកម្លាំងជាថ្មី មានបញ្ញាឫទ្ធិបារមី
ដើរទៅមុខ ចូលដល់ឋាន ព្រះបិតា ៕
៩៧. ចូរមកតាមទ្រង់
Reviewed by Yarith
on
8:39 AM
Rating:
No comments: