៩៣. សព្វគុណនៃព្រះយេស៊ូវគ្រីស្ទ


The Full Grace of Jesus 

១- ព្រះយេស៊ូវគ្រីស្ទទ្រង់ជាមាគ៌ានៃខ្ញុំ    ប្រសើរឧត្តមសំរាប់ដើរឆ្លង
ចេញពីងងឹតពីទុក្ខលំបាកសៅហ្មង        ហើយដើរតម្រង់ព្រះវរបិតា។

២- ព្រះយេស៊ូវគ្រីស្ទព្រះអង្គជាសេចក្តីពិត     ឋិតនៅក្នុងចិត្តអ្នកជឿគ្រប់គ្នា
ជាធម៌សច្ចៈអារក្សចុះចាញ់សោតណា       ឋិតនៅអស់កល្បមិនហួសកន្លង។

៣- ព្រះយេស៊ូវគ្រីស្ទទ្រង់ជាជីវិតនៃខ្ញុំ       ចិត្តស្អាតសុខុមដោយសារព្រះអង្គ
ជម្រះអស់បាបដ៏មានជីវិតយូរលង់       កំចាត់ស្លាប់បង់ផ្តល់ជីវិតថ្មី។

៤- ហេតុនេះខ្ញុំសូមបូជាកាយថ្វាយជីវិត       បូជាទាំងចិត្តដើរតាមលុះក្ស័យ
ដោយសារអំណាចនៃព្រះតេជបារមី       ជនក្នុងលោកិយទទួលជឿទ្រង់៕
៩៣. សព្វគុណនៃព្រះយេស៊ូវគ្រីស្ទ ៩៣. សព្វគុណនៃព្រះយេស៊ូវគ្រីស្ទ Reviewed by Yarith on 8:20 AM Rating: 5

No comments:

ads
Powered by Blogger.