៩៤. ព្រះហស្តព្រះគ្រីស្ទ

The Hand of Christ
 លំនាំបទ   អុំទូកចូកចក 


១- ព្រះហស្តព្រះគ្រីស្ទ        មានចេស្តាម្លេះបង្កើតលោកិយ     ស្ទួន
ផ្ទៃមេឃធំធេង            ហ្វូងផ្កាយខែនិងថ្ងៃ   
សមុទ្រព្រឹក្សព្រៃ           មនុស្សសត្វអស្ចារ្យ        
សារពើលើផែនដី           និងអាកាសា
សុទ្ធសឹងជាស្នា               ព្រះហស្តព្រះអង្គ   ។

២- ព្រះហស្តព្រះគ្រីស្ទ       មានចេស្តាម្លេះប្រោសអស់រោគផង    ស្ទួន
ពាល់សាច់ប្រោសឃ្លង់     ឱ្យជាស្អាតហ្មត់ហ្មង   
គហើយថ្លង់ផង                និយាយស្តាប់ឮ       
ប្រោសភ្នែកខ្វាក់             ពីកំណើតឱ្យបានភ្លឺ
ខ្វិនឱ្យងើបដើរ             ទាំងរោគគ្រប់យ៉ាង  ។

៣-  ព្រះហស្តព្រះគ្រីស្ទ          ដោះបាបយើងនេះនៅលើឈើឆ្កាង    ស្ទួន
ស៊ូទ្រាំឱ្យគេបោះធ្លុះ       ទាំងសងខាង       
ភ្ចាប់លើឈើឆ្កាង       ព្រោះបាបមនុស្សលោក     
ព្រះហស្តទ្រង់ទ្រាំ       ចុកចាប់ឈាមហូរជោគ
សង្គ្រោះមនុស្សលោក        ឱ្យរួចវេទនា     ។

៤- ព្រះហស្តព្រះគ្រីស្ទ        ពេលឥឡូវនេះកំពុងគោះទ្វារ         ស្ទួន
ព្រះហស្តទ្រង់គោះ        ទ្វារចិត្តមនុស្សគ្រប់គ្នា   
ក្រែងមានអ្នកណា     បើកថ្វាយទ្រង់ស្មោះ       
ទទួលទ្រង់ទុកជាព្រះ      អង្គសង្គ្រោះ
ជាម្ចាស់ប្រោសលោះ     រួចផុតពីស្លាប់  ។

៥- ព្រះហស្តព្រះគ្រីស្ទ         ទុកស្នាមធ្លុះនេះនៅជាដរាប           ស្ទួន
ទ្រង់បានសន្យា          វិលមកវិញយ៉ាងឆាប់   
ព្រះហស្តនៅជាប់             ស្នាមទាំងសងខាង       
ព្រះហស្តនេះហើយ          ដែលទ្រង់រៀបនឹងសាង
ផែនដីថ្មីឡើង        ឱ្យអ្នកជឿទ្រង់  ៕
៩៤. ព្រះហស្តព្រះគ្រីស្ទ  ៩៤. ព្រះហស្តព្រះគ្រីស្ទ Reviewed by Yarith on 8:26 AM Rating: 5

No comments:

ads
Powered by Blogger.