១៥៤. គ្រីស្ទជនអង់អាច

Courageous Christians
បទភ្លេង និងទំនុកៈ លោក សម សារិន, ១៩៨៣ 


១- ពួកយើងជាពួកគ្រីស្ទាន         តាំងចិត្តក្លាហានផ្សាយដំណឹងទៅ
ដល់មនុស្សដែលទ្រង់សំដៅ         ឱ្យគេស្គាល់ផ្លូវដែលទ្រង់សង្គ្រោះ     ស្ទួន

២- លោកនេះជាលោកបាត់បង់       តែចិត្តយើងចង់ឱ្យគេបានរស់
បានស្គាល់ព្រះអង្គសង្គ្រោះ             ជាព្រះប្រោសលោះឱ្យគេរួចបាប          ស្ទួន

៣- រាល់រូបគ្រប់ជាតិប្រុសស្រី         គ្មានយល់ដឹងអ្វីវង្វេងដល់ស្លាប់
ដោយសាអារក្សមេបាប               បញ្ឆោតឱ្យស្លាប់ដាច់ពីព្រះចេញ      ស្ទួន

៤- ពួកយើងជាពួកកូនព្រះ             ត្រូវតែយកឈ្នះឱ្យបានពោរពេញ
កំចាត់មេបាបចោលចេញ           តាំងចិត្តបណ្តេញវាដោយអំណាច         ស្ទួន

៥- ព្រះគ្រីស្ទជាមេទ័ពធំ                ជួយយើងយ៉ាងមាំចូរយើងកុំខ្លាច
ទៅមុខដោយចិត្តអង់អាច          ដោយអាងអំណាចអង្គព្រះវិញ្ញាណ       ស្ទួន

៦- ដូច្នេះឱពួកយើងអើយ              កុំនៅកន្តើយតាំងចិត្តក្លាហាន
នាំសារទៅប្រាប់កុំខាន                  ឱ្យគេវិលកថ្កានមកឯព្រះពិត          ស្ទួន

៧- នាំគេឱ្យបានសង្គ្រោះ               ឱ្យគេបានរស់រានមានជីវិត
រង្វាន់ដល់យើងជាពិត                   បើយើងមិនគិតក្រែងមានទោសា         ស្ទួន
១៥៤. គ្រីស្ទជនអង់អាច ១៥៤. គ្រីស្ទជនអង់អាច Reviewed by Yarith on 11:47 AM Rating: 5

No comments:

ads
Powered by Blogger.