១៣៣. មិត្តអើយចូលមក

Come, Dear Friend
បទភ្លេងៈ លោក សម សារិន, ទំនុកៈ មិនស្គាល់ 


១- មិត្តសម្លាញ់ខ្ញុំអើយ      ឆាប់មកទទួលព្រះអង្គ      ជឿដល់ទ្រង់
នោះព្រះអង្គជួយសង្គ្រោះឱ្យរួចពីបាប  បានជីវិតថ្មី   រួចពីសេចក្តីស្លាប់
ព្រះអង្គចាំយូរណាស់      ចូរប្រញាប់    ទាន់ទ្វារស្ថានសួគ៌ចំហ  ។
       
២- មិត្តសម្លាញ់ខ្ញុំអើយ      តើនៅបង្អង់ធ្វើអ្វី       លះលោកិយ
ឈប់អាល័យហើយមកឯព្រះស្មោះសរ  ទ្រង់ផ្តល់ទ្រព្យថ្មី  គឺសេចក្តីអំណរ 
ជាទ្រព្យដ៏ពិសិដ្ឋ     នៅឋានសួគ៌     មិនដែលបាត់បង់ឡើយ  ។

៣- មិត្តសម្លាញ់ខ្ញុំអើយ         ចូរមកឥឡូវនេះចុះ       ព្រះគ្រីស្ទលោះ
ចូរមកចុះដ្បិតត្រូវចំទាន់ពេលហើយ      តែឋានសួគ៌បិទ
លែងបើកឱ្យទៀតឡើយ    អ្នកត្រូវតែប្រញាប់   កុំកន្តើយ
មើលព្រះអង្គរងចាំអ្នក  ៕

១៣៣. មិត្តអើយចូលមក ១៣៣. មិត្តអើយចូលមក Reviewed by Yarith on 9:19 AM Rating: 5

No comments:

ads
Powered by Blogger.