២៤១. សែនសប្បាយរីករាយ

Great Joy

១- សែនសប្បាយរីករាយ       យើងអើយជាកូនព្រះពិត     ព្រោះយើងមានជីវិត
ដោយព្រះយេស៊ូវប្រោសលោះ   តាំងជាកូននៃព្រះ   ជាម្ចាស់លើគ្រប់ទាំងអស់
ដោយព្រះគុណដ៏ស្មោះ      ទ្រង់ធ្វើនៅកាល់វ៉ាល់រី ។

២- មានតែក្តីអំណរ    ហូរមកដូចខ្សែទឹកជន់           វិសេសលើសទ្រព្យធន
ដែលមនុស្សខំប្រឹងសំភី       យកទុក្ខជាអំណរ          ស្មានបានក្សាន្តក្នុងជីវិត
ធ្ងន់ដូចផ្ទុកគីរី  ខុសពីអំណរនៃព្រះ ។

៣- សែនសប្បាយរីករាយ     យើងអើយមានសិទ្ធិសេរី    មានច្បាស់ចូលរាល់ថ្ងៃ
ទៅដល់នៅចំពោះព្រះ       សូមអ្វីៗពីទ្រង់     ព្រះទ័យព្រះអង្គល្អណាស់
សូមទាំងឫទ្ធិតេជ    យកឈ្នះលើចិត្តបាបជន ។

៤- មានតែក្តីអំណរ           ធ្វើការបម្រើព្រះអង្គ        ដោយក្តីស្រឡាញ់ផង
ពីព្រះដ៏មានព្រះគុណ       គ្មានភ័យព្រួយតក់ស្លុត      នឹងខ្មាំងប៉ងធ្វើទារុណ
ដ្បិតអំណរជោរជន់   គ្របបាំងការទុក្ខព្រួយអស់ ។

៥- សែនសប្បាយរីករាយ        យើងអើយមានព្រះដ៏ពិត    ទ្រង់គ្រប់គ្រងជីវិត
បាបមិនដែលឈ្នះយើងសោះ     មរតកទ្រង់បម្រុង    ទុកឱ្យគ្រប់គ្រងទាំអស់
ដ្បិតយើងត្រូវប្រោសលោះ     បានជីវិតថ្មីពីព្រះ ៕
២៤១. សែនសប្បាយរីករាយ ២៤១. សែនសប្បាយរីករាយ Reviewed by Yarith on 7:54 AM Rating: 5

No comments:

ads
Powered by Blogger.