២៥៣. សែនសុខសាន្ត

Great Peace

១- សែនសុខសាន្តនាថ្ងៃប្រជុំ  ចិត្តសុខុម    មនោរម្យដោយក្តីសប្បាយ
ជាមង្គលមិនត្រូវកង្វល់ខ្វល់ខ្វាយ          ដោយព្រះពរទាំងឡាយ   
ផ្តល់មកទៀងជាក់         ឱ្យបានសុខក្សេមក្សាន្ត
ប្រកបស្និទ្ធក្នុងព្រះវិញ្ញាណ         នៃព្រះវរបិតា  ។

២- សូមព្រះពរនៃថ្ងៃប្រជុំ   ព្រះគុណនាំ    ឱ្យបានក្តីល្អសោភា
សូមប្រទានចិត្តស្នេហ៍ ជានិច្ចគ្រប់គ្រា    ស្មោះដើរតាមមាគ៌ា
នៃព្រះជាម្ចាស់             ដោយព្រះគ្រីស្ទឃុំគ្រង
មិនឱ្យធ្លាក់ក្នុងក្តីសៅហ្មង          មានសុទ្ធតែជោគជ័យ។

៣- សែនសុខសាន្តក្នុងពួកជំនុំ   ដែលប្រជុំ    លើកនាមព្រះគ្រីស្ទថ្លាថ្លៃ
ទ្រង់លោះបាប   ដរាបដល់ស៊ូប្តូរក្ស័យ    លោហិតហូរជោកកាយ
សងថ្លៃប្រោសលោះ        ទុកជាកូនស្ងួនភ្ងា
លើកតម្កើងព្រះវរបិតា        បុត្រាព្រះវិញ្ញាណ ៕
២៥៣. សែនសុខសាន្ត ២៥៣. សែនសុខសាន្ត Reviewed by Yarith on 7:54 AM Rating: 5

No comments:

ads
Powered by Blogger.