២៥៤. យើងជួបជុំគ្នា
១- ពួកយើងមកជុំគ្នា ដោយមានចិត្តសប្បាយរីករាយ ស្ទួន
ឱពួកយើងអើយយើងជាកូនព្រះ ដ៏មានតេជ ដ៏មានតេជ ឈ្នះ
លើស្លាប់ដែលមាននៅសព្វថ្ងៃ ។
២- ជួបគ្នាដោយចិត្តបរិសុទ្ធ តាមអំណរនៃព្រះផ្តល់មក ស្ទួន
ពួកយើងិអើយយក ជាពេលប្រពៃ ពេលត្រេកអរក្រៃ ពេលត្រេកអរក្រៃ
ច្រៀងទះដៃសរសើរព្រះពិត ។
៣- យើងជុំគ្នាសរសើរព្រះ ចិត្តយល់ច្បាស់ពីការប្រោសលោះ ស្ទួន
យើងអើយជឿចុះ ទ្រង់ផ្តល់ជីវិត ឱ្យរស់នៅពិត ឱ្យរស់នៅពិត
មិនដែលឥតសង្ឃឹមដូចគេ ។
៤- យើងជុំជាមួយព្រះអង្គ ហើយនៅក្នុងទីដ៍បរិសុទ្ធ ស្ទួន
ព្រះខ្ពស់បំផុត ព្រះទ័យស្និទ្ធស្នេហ៍ ឱ្យទ្រង់ច្នៃកែ ឱ្យទ្រង់ច្នៃកែ
យើងសុទ្ធតែមានបាបគ្រប់គ្នា ។
៥- ចូរយើងប្រកបជិតស្និទ្ធ ទ្រង់គង់ជិតយើងតែងរីករាយ ស្ទួន
ឱពួកយើងអើយ គ្មានអ្វីរាំងរា ឱ្យយើងផ្សេងគ្នា ឱ្យយើងផ្សេងគ្នា
ដ្បិតយើងជារូបកាយព្រះគ្រីស្ទ ៕
២៥៤. យើងជួបជុំគ្នា
Reviewed by Yarith
on
8:01 AM
Rating:

No comments: