២៤៧ អំណរពីព្រះអង្គ

Joy From God

១- អំណរឥតអ្នកណារកបាន ជាអំណោយទានមកពីសួគ៌ឋាន ដោយព្រះគុណ
ផ្សើមចិត្តក្នុងកាយទារុណ ឱ្យរីកជោរជន់ ដោយក្តីសង្ឃឹមគ្រប់យ៉ាង
អំណរពីព្រះ    លើសអ្នកសំណាង     ទោះក្រតោកយ៉ាក ហាក់មានគ្រប់យ៉ាង
ដូចផ្កាព្រឹកព្រាង រីកសាយព្រោះទឹកសន្សើម    មានសុទ្ធអំណរ
ហូរស្រោចឱ្យផ្តើម    ព្រលឹងលែងឆ្អើម ស្រេកឃ្លានសេចក្តីសុចរិត។

២- អំណរផុសឡើង ក្នុងចិត្តក្រៀមក្រោះ   ជាខ្សែទឹករស់    ស្រោចស្រពបាចប្រោះដួងជីវិត 
ជាថ្នាំលើកកំលាំងចិត្ត  ឱ្យមាំមួនពិត  ធ្វើការឥតរាថយក្រោយ
ឥតគិតពីកម្លាំងកាយទន់ខ្សោយ    រត់ឆ្ពោះឈើឆ្កាង ព្រះតាំងទុកឱ្យ
ផ្ទុកដើរតាមក្រោយ   ភ្លេចគិតដំនៀលព្រោះទ្រង់      មានសុទ្ធអំណរ
មកពីព្រះអង្គ លុបអស់ទុក្ខផង  ដរាបអស់កល្បរៀងទៅ ៕

២៤៧ អំណរពីព្រះអង្គ ២៤៧ អំណរពីព្រះអង្គ Reviewed by Yarith on 9:03 AM Rating: 5

No comments:

ads
Powered by Blogger.