១៤៦. ខ្ញុំមានអំណរ

I Have Joy

១-     ខ្ញុំមានអំណរខ្លាំងក្រៃដោយបានសង្គ្រោះ       បានព្រះប្រោសលោះ
    ទ្រង់ជួយរំដោះឱ្យខ្ញុំមានភាពសិរី    កាលមុនខ្ញុំដើរ    បម្រើលោកិយ
    តាមភាពអប្រិយ     ឥតយល់ដឹងអ្វី    មេបាបបំភ្លៃឱ្យទាស់នឹងព្រះ។

២-     ខ្ញុំមានអំណរដោយបានឃើញពន្លឺពិត  ភ្លឺចាំងក្នុងចិត្ត  ឃើញសេចក្តីពិត
    ឱ្យខ្ញុំបានយល់ជាក់ច្បាស់     ឃើញការស្មោកគ្រោក    នាំលោកវិនាស
         ការគួរខ្ពើមណាស់     ពន្លឺអម្ចាស់ភ្លឺចាំងស្រឡះ      ឱ្យខ្ញុំជៀសឆ្ងាយ។ 

៣-     ខ្ញុំមានអំណរដ្បិតជួបព្រះអង្គមេត្រី     ទ្រង់ជួយកែឆ្នៃ    រៀបចំផ្លូវថ្មី  
          ដោយទ្រង់លះបង់មិនស្តាយ       លះទាំងជីវិត      លោហិតហូរខ្ចាយ
    ស៊ូប្តូរអង្គកាយ    ជួយអ្នកដាច់ឆ្ងាយ   នាំមកដល់អាយឱ្យជានឹងព្រះ។

៤-    ខ្ញុំមានអំណរខ្លាំងដោយបានជីវិតថ្មី             ជាជីវិថ្លៃយ៉ាងវិសេសក្រៃ
    ដោយសារព្រះគ្រីស្ទជាម្ចាស់      ជីវិតអស់កល្ប     ទ្រង់ប្រទានច្បាស់
    គឺទ្រង់ជាម្ចាស់   ជួយប្រោសបំផ្លាស់   ដោយព្រះគុណព្រះខ្ញុំរស់តទៅ ៕
១៤៦. ខ្ញុំមានអំណរ ១៤៦. ខ្ញុំមានអំណរ Reviewed by Yarith on 8:58 AM Rating: 5

No comments:

ads
Powered by Blogger.