២៥២. ឥឡូវខ្ញុំបានដឹងជាក់ហើយ

Now I Know Clearly

១-     ឥឡូវខ្ញុំបានដឹងជាក់ហើយ     ថាខ្ញុំមិនមែនជាខ្ញុំទៀតទេ
       ខ្ញុំឥតមានគ្នាន់គ្នេហ៍     បម្រើតែសេចក្តីគួរខ្មាស់។

២-     ព្រះគ្រីស្ទបានប្រគល់រូបអង្គ     ប្តូរបង់ទិញខ្ញុំដាច់ចេញស្រឡះ
       ឱ្យបម្រើដល់ព្រះ     ឱ្យស៊ូលះបែរពីលោកិយ។

៣-     ខ្ញុំដឹងពិតថារួចចំណង     ដែលចងក្នុងក្តីងងឹតអប្រីយិ៍
    ជាប់បម្រើលោកិយ    ដែលបានថ្លៃជាទោសដល់ស្លាប់។

៤-     ខ្ញុំមិនមែនម្ចាស់ខ្លួនទៀតទេ     ប៉ុន្តែព្រះគ្រីស្ទទ្រង់គង់ប្រថាប់
    ជួយមិនឱ្យខ្ញុំស្លាប់     ប្រោសខ្ញុំឆាប់ទ្រង់រស់ក្នុងខ្ញុំ។

៥-     សាច់ឈាមខ្ញុំឆ្កាងនឹងព្រះគ្រីស្ទ ពេលនេះខ្ញុំមានជំនឿជាធំ
    ព្រះអើយសូមប្រើខ្ញុំ     ទូលបង្គំតាមព្រះហឫទ័យ​៕
២៥២. ឥឡូវខ្ញុំបានដឹងជាក់ហើយ ២៥២. ឥឡូវខ្ញុំបានដឹងជាក់ហើយ Reviewed by Yarith on 7:44 AM Rating: 5

No comments:

ads
Powered by Blogger.