២៥១. យើងជាគ្រួសារតែមួយ
លំនាំ ភ្លេងសាកល
១- យើងជាគ្រួសារតែមួយក្នុងព្រះយេស៊ូវ ដោយវិញ្ញាណ ស្ទួន
យើងអធិស្ឋានសូមព្រះអង្គប្រទានឯកភាពថ្ងៃមួយមិនខាន
បន្ទរ- បើយើងមានចិត្តស្រឡាញ់គ្នាដោយស្មគ្រ័ស្មោះ មនុស្សទាំងអស់
គេនឹងដឹងថាយើងជាកូន ព្រះដោយសារ ក្តីស្រឡាញ់ ។
២- យើងកៀកដៃគ្នាហើយដើរតាមផ្លូវតែមួយ ខាងជំនឿ ស្ទួន
ទាំងបន្លឺផ្សាយដំណឹងប្រាប់គេថាព្រះអង្គគង់ក្នុងយើងដែរ
បន្ទរ- បើយើងមានចិត្តស្រឡាញ់គ្នាដោយស្មគ្រ័ស្មោះ មនុស្សទាំងអស់
គេនឹងដឹងថាយើងជាកូន ព្រះដោយសារ ក្តីស្រឡាញ់ ។
៣- យើងបំរើព្រះជាម្ចាស់រួមគ្នាដោយស្មា ទល់នឹងស្មា ស្ទួន
យើងព្រមគ្នាលើកតម្កើងព្រះវរបិតាដែលបានសាងលោកិយ
បន្ទរ- បើយើងមានចិត្តស្រឡាញ់គ្នាដោយស្មគ្រ័ស្មោះ មនុស្សទាំងអស់
គេនឹងដឹងថាយើងជាកូន ព្រះដោយសារ ក្តីស្រឡាញ់ ។
៤- យើងសរសើរព្រះយេស៊ូវគ្រីស្ទដែលប្រោសលោះ បាបយើងបាន ស្ទួន
ហើយប្រទានព្រះវិញ្ញាណមកជួយឱ្យយើងរួមគ្នាក្នុងព្រះអង្គ
បន្ទរ- បើយើងមានចិត្តស្រឡាញ់គ្នាដោយស្មគ្រ័ស្មោះ មនុស្សទាំងអស់
គេនឹងដឹងថាយើងជាកូន ព្រះដោយសារ ក្តីស្រឡាញ់ ៕
២៥១. យើងជាគ្រួសារតែមួយ
Reviewed by Yarith
on
7:37 AM
Rating:

No comments: