២៥០. ត្បូងទ្រង់រើស

A Diamond He Chose

១-     មុនជឿព្រះអង្គ    នោះខ្ញុំជាត្បូងមួយគ្រាប់កប់ដី    ស្ទួន
         កប់ក្នុងបាបជ្រៅក្រៃ      តែមានមួយថ្ងៃទ្រង់ជីកយកបាន   ។

២-     បើគ្មានព្រះអង្គ             ខ្ញុំពិតជាត្បូងឥតអ្នករាប់អាន    ស្ទួន
          រស្មីមិនដែលមាន           តែទ្រង់ឆ្នៃប៉ាន់ទើបឆ្លុះពន្លឺ          ។

៣-     ទ្រង់កាត់ឆិតជ្រុង         ខាត់ឱ្យរលោងចេញរស្មីភ្លឺ          ស្ទួន
          ទ្រង់ប្រើពេលផ្ចង់ធ្វើ       ឆាបខាត់ឡើងភ្លឺជាត្បូងយ៉ាងខ្ញង់  ។

៤-     ខ្ញុំដឹងប្រាកដ      ថាខ្ញុំទ្រាំអត់ពេលជឿព្រះអង្គ           ស្ទួន
         ទុក្ខលំបាកល្បួងល្បង      ការបៀតបៀនផងគួរឱ្យតក់ស្លុត   ។

៥-     ខ្ញុំស៊ូទ្រាំទ្រ       ព្រោះមានអំណរក្នុងចិត្តបរិសុទ្ធ            ស្ទួន
         ដ្បិតខ្ញុំដឹងប្រាកដ      ថាដល់កំណត់ទ្រង់លើកខ្ញុំឡើង    ។

៦-     ទ្រង់លើកត្បូងតាំង      ឱ្យរស្មីចាំងលើម្កុដថ្កុំថ្កើង         ស្ទួន
         នៅឋានសួគ៌រុងរឿង      ទ្រង់តាំងខ្ញុំឡើងឱ្យភ្លឺអស់កល្ប  ៕
២៥០. ត្បូងទ្រង់រើស ២៥០. ត្បូងទ្រង់រើស Reviewed by Yarith on 8:49 AM Rating: 5

No comments:

ads
Powered by Blogger.