២៤៩. សែនបីតិត្រេកអរ
១- សែនបីតិត្រេកអរ ដែលបានកើតមក ជាកូនព្រះបិតា
ហើយមានចិត្តស្នេហ៍ ដល់ព្រះគ្រីស្ទថ្លៃថ្លា ព្រោះព្រះអង្គ
បង្កើតយើងរាល់គ្នា ថែរក្សា ដោយស្រឡាញ់ខ្លាំងដល់ម្លេះ។
២- សែនត្រេកអរអស្ចារ្យ ដោយបានដឹងថា អង្គព្រះយេស៊ូវគ្រីស្ទ
ទ្រង់បានសុគត ជួសយើងរាល់គ្នានេះ ចូរនាំគ្នា
ថ្វាយបង្គំកុំធ្វេស ព្រះបិតា ព្រះបុត្រា ព្រះវិញ្ញាណ។
បន្ទរ- ឥតមានអង្គណា ឱ្យដូចទ្រង់ដែលស៊ូ ប្តូរលះបង់អង្គប្រាណ
ទុកជាអំណោយទាន ឱ្យយើងបាន ថ្វាយលោះបាបគ្រប់គ្នា។
៣- សូមលោកអ្នកទាំងឡាយ ទោះនៅជិតឆ្ងាយ ផ្ចង់ចិត្តស្តាប់វាចារ
ព្រះអង្គទ្រង់គង់ នៅមុខយើងរាល់គ្នា ទោះបីក្រ
ឬមានក៏មិនថា បើស្មគ្រ័ជឿ នឹងបានជីវិតថ្មីអើយ៕
២៤៩. សែនបីតិត្រេកអរ
Reviewed by Yarith
on
8:48 AM
Rating:

No comments: