២៨២. ទ្រង់ជាព្រះអម្ចាស់មេត្រី

He Is the Lord of Love

១- ព្រះអម្ចាស់មានព្រះនាមជាយេស៊ូវ    មានមេត្រីក្តីស្មោះប្តូររងទុក្ខា
ព្រោះស្រឡាញ់ខ្ញុំជាខ្លាំងឥតឧបមា       ស៊ូទទួលរងទុក្ខាព្រោះបាបខ្ញុំ  ។

២- គេហៅទ្រង់ថាជាព្រះអម្ចាស់មេត្រី   ជាមហាក្សត្រមានបារមីដ៏ឧត្តម
ទ្រង់ជាដើម ហើយជាចុងទ្រង់ជាធំ      បានបង្កើតជីវិតខ្ញុំជាថ្មីឡើង  ។

៣- ទ្រង់ទទួលទោសជួសខ្ញុំព្រោះស្រឡាញ់ ធ្វើឱ្យក្តីស្លាប់ចុះចាញ់មិននៅថ្កើង
ដោយទ្រង់ស្លាប់ជាជំនួសរួចរស់ឡើង      ជាសិរសាដឹកនាំយើងទៅឋានព្រះ  ។

៤- ព្រះអង្គទ្រង់ជាព្រះពិតមានតែមួយ    ខ្ញុំលែងភ័យលែងខ្វល់ព្រួយដោយដឹងច្បាស់
ថាមានតែព្រះយេស៊ូវទ្រង់ជាព្រះ    ទ្រង់សង្គ្រោះរួចស្រឡះពីទោសបាប ៕
២៨២. ទ្រង់ជាព្រះអម្ចាស់មេត្រី ២៨២. ទ្រង់ជាព្រះអម្ចាស់មេត្រី Reviewed by Yarith on 7:48 AM Rating: 5

No comments:

ads
Powered by Blogger.