២៨២. ទ្រង់ជាព្រះអម្ចាស់មេត្រី
១- ព្រះអម្ចាស់មានព្រះនាមជាយេស៊ូវ មានមេត្រីក្តីស្មោះប្តូររងទុក្ខា
ព្រោះស្រឡាញ់ខ្ញុំជាខ្លាំងឥតឧបមា ស៊ូទទួលរងទុក្ខាព្រោះបាបខ្ញុំ ។
២- គេហៅទ្រង់ថាជាព្រះអម្ចាស់មេត្រី ជាមហាក្សត្រមានបារមីដ៏ឧត្តម
ទ្រង់ជាដើម ហើយជាចុងទ្រង់ជាធំ បានបង្កើតជីវិតខ្ញុំជាថ្មីឡើង ។
៣- ទ្រង់ទទួលទោសជួសខ្ញុំព្រោះស្រឡាញ់ ធ្វើឱ្យក្តីស្លាប់ចុះចាញ់មិននៅថ្កើង
ដោយទ្រង់ស្លាប់ជាជំនួសរួចរស់ឡើង ជាសិរសាដឹកនាំយើងទៅឋានព្រះ ។
៤- ព្រះអង្គទ្រង់ជាព្រះពិតមានតែមួយ ខ្ញុំលែងភ័យលែងខ្វល់ព្រួយដោយដឹងច្បាស់
ថាមានតែព្រះយេស៊ូវទ្រង់ជាព្រះ ទ្រង់សង្គ្រោះរួចស្រឡះពីទោសបាប ៕
២៨២. ទ្រង់ជាព្រះអម្ចាស់មេត្រី
Reviewed by Yarith
on
7:48 AM
Rating:

No comments: