២៨៣. ខ្ញុំច្រៀងថ្វាយពរ
១- ខ្ញុំច្រៀងថ្វាយពរ ខ្ញុំច្រៀងថ្វាយពរ
សួស្តីបវរ ដល់ព្រះបិតា
ដែលស្រឡាញ់ខ្ញុំ ខ្លាំងឥតឧបមា
មិនស្តាយបុត្រា លះឱ្យខ្ញុំច្បាស់។
២- ខ្ញុំច្រៀងថ្វាយពរ ខ្ញុំច្រៀងថ្វាយពរ
សួស្តីបវរ ដល់ព្រះអម្ចាស់
ដែលប្រោសរូបខ្ញុំ រួចបាបស្រឡះ
ផ្តល់គុណក្រៃក្រាស់ ឱ្យបានសុខសាន្ត។
៣- ខ្ញុំច្រៀងថ្វាយពរ ខ្ញុំច្រៀងថ្វាយពរ
សួស្តីបវរ ដល់ព្រះវិញ្ញាណ
ទ្រង់គង់ក្នុងខ្ញុំ ផ្តល់អំណោយទាន
ជួយខ្ញុំមិនខាន ឱ្យមានជីវិត ៕
២៨៣. ខ្ញុំច្រៀងថ្វាយពរ
Reviewed by Yarith
on
7:54 AM
Rating:

No comments: