២៩៥. ដោយសារព្រះដ៏មានជ័យ

Because He Won
ទំនុកៈ សេត សំអុល, ១៩៩០


១- ទោះស្លាប់ឬរស់ខ្ញុំស្មោះនឹងទ្រង់     មិនព្រមលះបង់ព្រោះទ្រង់ល្អណាស់     ស្ទួន
ព្រះអង្គស្រឡាញ់មនុស្សលោកជាក់ច្បាស់ ទើបសុខចិត្តលះបង់ព្រះជន្មា។

២- ព្រះអង្គមានជ័យខ្ញុំក៏មានជ័យ      សុគតបីថ្ងៃទ្រង់ឈ្នះមរណា     ស្ទួន
ឈ្នះអស់អ្វីៗនៅលើលោកា       មានព្រះជីវ៉ារស់នៅសព្វថ្ងៃ។

៣- ជោគជ័យជំនះបានមកឯទ្រង់      ត្រចះត្រចង់រុងរឿងពេកក្រៃ     ស្ទួន
ខ្ញុំអរខ្លាំងណាស់លែងមានភិតភ័យ     ព្រះគ្រីស្ទម្ចាស់ថ្លៃប្រោសលោះខ្ញុំហើយ។

៤- ខ្ញុំឈ្នះក្តីស្លាប់ដោយសារគុណព្រះ     បាបចាញ់លែងឈ្នះលើខ្ញុំទៀតហើយ    ស្ទន្ទួ
ជីវិតខ្ញុំថ្មីអស់កល្បទៅអើយ     ទ្វារសួគ៌បើកហើយចាំទទួលផង។

៥- ចូរសប្បាយឡើងពួកយើងកូនព្រះ     ត្រូវខំរូតរះបំរើព្រះអង្គ         ស្ទួន
ទ្រង់ប្រទានពរសក្តិសមកន្លង       ជ័យជំនះទ្រង់ ទ្រង់ឱ្យយើងស្រេច៕
២៩៥. ដោយសារព្រះដ៏មានជ័យ ២៩៥. ដោយសារព្រះដ៏មានជ័យ Reviewed by Yarith on 7:21 AM Rating: 5

No comments:

ads
Powered by Blogger.