២៩៦. សូមពរដល់ជាតិខេមរា
លំនាំបទៈ ហ៊ុំរោង ឬបើកវាំងនន
១- សូមព្រះពរពោរពេញ ក្នុងក្តីស្រឡាញ់ នៃព្រះវរបិតា ស្ទួន
ឋិតលើជាតិខេមរា លើជាតិខេមរា ជាប់តទៅអើយ ស្ទួន
២- សូមឱ្យក្តីស្រឡាញ់ នៅជាប់ពោរពេញ មិនបាត់បង់ឡើយ ស្ទួន
ដូចអង្គព្រះគ្រីស្ទហើយ និងសិស្សទ្រង់អើយ ទ្រង់ជាសិរសា ស្ទួន
៣- សូមខេមរាជាប់នៅ ក្នុងក្តីប្រកប នៃព្រះវរបិតា ស្ទួន
ប្រកបនិងបុត្រា ទាំងបីអង្គា រួមព្រះវិញ្ញាណ ស្ទួន
៤- សូមព្រះគុណករុណា នៃព្រះបុត្រា យេស៊ូវប្រទាន ស្ទួន
ឱ្យខេមរាក្សេមក្សាន្ត ស្មោះស្មគ្រ័ប្តូរប្រាណ ដើរតាមព្រះគ្រីស្ទ ស្ទួន
៥- សូមព្រះវិញ្ញាណនាំ ការពារថែទាំ ក្នុងភាពស្មោះត្រង់ ស្ទួន
សុខសាន្តក្នុងព្រះអង្គ ចម្រើនរឿងរុង ពរអស់កល្បអើយ ស្ទួន
២៩៦. សូមពរដល់ជាតិខេមរា
Reviewed by Yarith
on
7:25 AM
Rating:

No comments: